Connect with us

កីឡា

Messi ផ្ដួល​ Ronaldo ក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេពីការផ្សាយពាណិជ្ជកម្ម

បានផុស

នៅ

ចាប់តាំងពីគ្រងតំណែងជាម្ចាស់ជើងឯក World Cup ឆ្នាំ២០២២ តារាបាល់ទាត់ Lionel Messi បានផ្ដួល Cristiano Ronaldo ក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេពីការផ្សាយពាណិជ្ជកម្ម ជាពិសេសចំណូលនៅលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានគ្រងតំណែងជើងឯកជាផ្លូវការ ក្លាយជាម្ចាស់ជើងឯក World Cup 2022 រាល់សកម្មភាពរបស់ Lionel Messi ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រពិភពលោក។ ជាពិសេស បើនិយាយពីសកម្មភាពក្នុងបណ្តាញសង្គម គេសង្កេតឃើញថា កំពូលប្រយុទ្ធរូបនេះ ហាក់បង្ហោះរូបញឹកញាប់នៅលើផេកផ្ទាល់ខ្លួន តាំងពី World Cup 2022 បានបញ្ចប់មក។

តាំងពីពេលនោះ រូប​ថតអបអរ​ពាន​មាស​របស់ Messi បាន​ក្លាយ​ជា​រូបថត​ដែល​មាន​អ្នក​ចូល​ចិត្ត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Instagram។ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ រូបថតនេះបានបង្កើតកំណត់ត្រាមិនធ្លាប់មានពីមុនមក ដោយវាបានផ្តួលរូបថតស៊ុត ដែលមានគេចុច Like ច្រើនជាងគេ កាលពីឆ្នាំ២០១៩ ។

មុនពេលចូលរួមព្រឹត្តិការណ៍ World Cup ឥទ្ធិពលរបស់ Messi នៅឈរលំដាប់ទី២ បន្ទាប់ពីតារាបាល់ទាត់ Cristiano Ronaldo ។ ប៉ុន្តែចាប់តាំងពីត្រឡប់មកពី World Cup វិញជាមួយនឹងតំណែងការពារជើងឯក Messi បានធ្វើឱ្យឥទ្ធិពលរបស់ខ្លួនកាន់តែរីករាលដាលនៅជុំវិញពិភពលោក ខណៈអ្នកតាមដាននៅលើ ​Instagram បាន​កើនជាង ២០លាននាក់ ពោលគឺពី ៣៩០លាននាក់ ទៅ​ជាង ៤១៤លាន​នាក់។

យោងតាមសារព័ត៌មាន Daily Mail បច្ចុប្បន្នការផ្សាយពាណិជ្ជកម្មម្ដងនៅលើផេករបស់ Messi អាចជួយលោករកចំណូលបានប្រហែល ១.៥លានផោន (ប្រហែលជាង ១.៨លានដុល្លារ ) ក្នុងមួយ Post។ ក្នុងនាមជាជើងឯក កាសែត The Sun បានបញ្ជាក់ថា តារាវ័យ ៣៥ឆ្នាំរូបនេះ បានកើនចំណូលខ្ពស់ បើធៀបនឹងពេលមុន។ ត្រឹមពេលដ៏ខ្លី មិនដល់មួយខែស្រួលបួលផង Messi អាចរកចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម សរុបជាង ៩លានផោន (ប្រហែលជាង ១០លានដុល្លារ) ឯណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Messi ចាយប្រាក់ជាង ២៥០លានដុល្លារ ទិញរបស់ ៣ប្រភេទ ធ្វើជាកម្មសិទ្ធផ្ដាច់មុខ

ចុចអាន៖ គាំទ្រ Messi និង Ronaldo យូរហើយ! ចុះមានស្គាល់ឈ្មោះពិតរបស់ Idol ទាំង២ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម