កីឡា
Arsenal ជាក្រុមប្រើប្រាស់កីឡាករក្មេងជាងគេនៅក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស
Arsenal ជាក្រុមដែលប្រើប្រាស់កីឡាករក្មេងៗច្រើនគេ ហើយក៏កំពុងធ្វើបានយ៉ាងល្អឈរនៅកំពូលតារាងនៅក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស។

យោងតាម Transfermarkt បានធ្វើចំណាត់ថ្នាក់ក្រុមចំនួន ២០ នៅក្របខណ្ឌបាល់ទាត់អង់គ្លេស Premier League រដូវកាល ២០២២-២០២៣ ដោយគិតជាអាយុមធ្យមលើកីឡាកក្នុងក្រុមនីមួយៗដោយក្នុងនោះ៖
២០. West Ham United អាយុជាមធ្យម ២៧.៩ឆ្នាំ
១៩. Newcastle United អាយុជាមធ្យម ២៧.៨ឆ្នាំ
១៨. Fulham អាយុជាមធ្យម ២៧.៧ឆ្នាំ
១៧. Leicester City អាយុជាមធ្យម ២៧.៥ឆ្នាំ
១៦. Everton អាយុជាមធ្យម ២៧.៤ឆ្នាំ
១៤. ស្ទួន Aston Villa និង Manchester City អាយុជាមធ្យម ២៧.៣ឆ្នាំ
១៣. Crystal Palace អាយុជាមធ្យម ២៧.០ឆ្នាំ
១២. Liverpool អាយុជាមធ្យម ២៦.៩ឆ្នាំ
១១. Chelsea អាយុជាមធ្យម ២៦.៨ឆ្នាំ
៩. ស្ទួន AFC Bournemouth និង Nottingham Forest អាយុជាមធ្យម ២៦.៣ឆ្នាំ
៨. Tottenham Hotspur អាយុជាមធ្យម ២៦.២ឆ្នាំ
៧. Manchester United អាយុជាមធ្យម ២៥.៩ឆ្នាំ
៥. ស្ទួន Wolves និង Brentford អាយុជាមធ្យម ២៥.៨ឆ្នាំ
៤. Leeds United អាយុជាមធ្យម ២៥.៤ឆ្នាំ
៣. Brighton អាយុជាមធ្យម ២៥.២ឆ្នាំ
២. Southampton អាយុជាមធ្យម ២៥.១ឆ្នាំ
១. Arsenal អាយុជាមធ្យម ២៤.៧ឆ្នាំ
គួររំលឹកថា ថ្វីដ្បិតតែមានកីឡាករក្មេងៗច្រើន ប៉ុន្តែ Arsenal កំពុងធ្វើបានយ៉ាងល្អ ជាមួយនឹងការឈរកំពូលតារាងនៃ Premier League ដោយនាំមុខក្រុមការពារតំណែងជើងឯក Manchester City ដល់ទៅ ៨ ពិន្ទុ ក្នុងការប្រកួត ១៨លើក។

ជ័យជម្នះយប់មិញរបស់ Arsenal លើ Spur ក៏បានធ្វើឱ្យក្លិបរហស្សនាមកាំភ្លើងធំ រកបាន ៤៧ពិន្ទុ ជាពិន្ទុរកបានច្រើនបំផុតត្រឹមសប្ដាហ៍ទី១៨នេះ ជាប្រវត្តិសាស្ត្រសម្រាប់ក្លិបផងដែរ៕
ប្រភព៖ uk.finance.yahoo.com
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


