កីឡា
សំបូរ សុភ័ណ្ឌ ឆ្លើយតប ចំពោះការចោទប្រកាន់មកលើរូបខ្លួន របស់សហព័ន្ធកីឡាកាយវប្បកម្ម
ក្រោយទទួលរងនូវការចោទប្រកាន់ពីសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និងកីឡាករ ពាក់ព័ន្ធទៅនិងការប្រើប្រាស់ សារធាតុហាមឃាត់ដល់កីឡាករជម្រើសជាតិ២រូប អំឡុងពេលទៅសម្រាកហ្វឹកហាត់នៅក្លឹបហាត់ប្រាណរបស់ខ្លួន ពេលនេះ លោក សំបូរ សុភ័ណ្ឌ បានឆ្លើយតបនៅលើគណនីហ្វេសបុកចំពោះការចោទប្រកាន់ខាងលើ តាមរយៈ ជាលាយលក្ខណ៍អក្សរ និង សន្និសិទ្ធរបស់សហព័ន្ធកាលពីពេលថ្មីៗនេះថា៖

ជាការចោទប្រកាន់មកលើករូបខ្ញុំ និងក្លិបហាត់ប្រាណ king gym ខ្ញុំសូមបកស្រាយលើបញ្ហាខាងក្រោមនេះ
1-គាត់បានចោទប្រកាន់ថាខ្ញុំជាអ្នកហៅពួកគាត់មកកន្លែងរបស់ខ្ញុំដើម្បីប្រើប្រាស់សារធាតុហាមឃាត់ ទាំងដែរខ្ញុំមិនបានហៅទាល់តែសោះ គឺគាត់បានមកសុំខ្ញុំអោយជួយគាត់កែសាច់ និងស្នាក់នៅដោយខ្លួនឯង ក្នុងនាមខ្ញុំជាកីឡាករមួយរូបដែរដើរលើវិស្រ័យនេះមុនពួកគាត់ ខ្ញុំក៏បានជួយកែលើការ ហាត់ ការប្រឹងបង្ហាញសាច់ដុំ និងរបបអាហារជាដើម
2-គាត់បានចោទប្រកាន់ថា ខ្ញុំបានចាក់ថ្នាំបញ្ចុះទឹកនោមអោយពួកគ្នីគ្នាគាត់ម្តងម្នាក់ៗទាំងដែរខ្ញុំមិនបានធ្វើវាឡើយ គឺជាគ្នីគ្នាគាត់ធ្វើដោយខ្លួនឯង ក្នុងចំណោមគ្នាគាត់គឺមានម្នាក់ដែររៀនពេទ្យ ការប្រព្រឹត្តទៅគឺពួកគាត់ធ្វើដោយខ្លួនឯង ដោយមិនមានការបង្ខិតបង្ខំពីរូបខ្ញុំបាទដូចដែរពួកគាត់លើកឡើងនោះទេ
3-បុគ្គល ផាន់ ណារឹទ្ធ ហៅ (បងធំ) គាត់បានចោទប្រកាន់ថាខ្ញុំបានឃុបឃិតគ្នាជាមួយ ដុពីង អ្នកត្រួតពិនិត្ យសារធាតុហាមឃាត់(Steroids)ដោយគ្មានមូលដ្ផាន និងភស្តុតាងច្បាស់លាស់ សួរថាតើខ្ញុំធ្វើបែបនេះដើម្បីអ្វី?
-ចុងក្រោយខ្ញុំសូមទាមទាអោយពួកគាត់សុំទោសជាសាធារណៈដល់រូបខ្ញុំបាទ បើពុំដូចច្នោះទេ ខ្ញុំនិងដោះស្រាយ តាមផ្លូវច្បាប់ ព្រោះរឿងនេះប៉ះពាល់ដល់កិត្តិយសខ្ញុំយ៉ាងធ្ងន់ធ្ងរ ។

សូមរំលឹកផងដែរថា រឿងរ៉ាវឆ្លើយតបដាក់គ្នានាពេលនេះ គឺបន្ទាប់ពីសហព័ន្ធកីឡាកាយវប្បកម្ម ត្រូវបានដកចេញ ពីស៊ីហ្គេមលើកទី៣២នៅកម្ពុជា ជាផ្លូវការក្រោយរកឃើញកីឡាករមួយចំនួន បានប្រើប្រាស់សារធាតុហាមឃាត់ ក្នុងអំឡុងពេល ការប្រកួតកីឡាជាតិលើកទី៣ និងត្រូវបានធ្វើតេស្តពិនិត្យទឹកនោមដោយ អ្នកជំនាញស្វែងរកសារធាតុ ដូប៉ាដូពីង របស់កម្ពុជា និងអន្តរជាតិ ។

ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៍មានកាលពីថ្ងៃអង្គារ៍ទី១៧មករាកន្លងមកនេះ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡា កាយវប្បកម្មកម្ពុជា បានសម្តែងនូវការសោកស្តាយ ដែលសហព័ន្ធត្រូវបានដកចេញពីព្រឹត្តការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ដែលជាព្រឹត្តការណ៍ជាប្រវិត្ថសាស្រ្តលើកដំបូង ក្រោយរងចាំអស់រយៈពេល៦៤ឆ្នាំ ថាការដកចេញនៅពេលនេះមិនត្រឹមតែ ខូចឈ្មោះរបស់សហព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យខូចកិត្តយស្តប្រទេសជាតិទាំងមូល។

លោកក៍បានអរគុណដល់កីឡាករដែលជាប់ពាក់ព័ន្ធជាមួយការប្រើប្រាស់សារធាតុហាមឃាត់ទាំងនោះ ដែលបានមក សារភាពអំពីកំហុសខ្លួន និងធ្វើជាលាយលក្ខណ៍អក្សរ បញ្ជាក់ពាក់ព័ន្ធទៅនិងរឿងរ៉ាវដែលបានកើតឡើង ពិសេស ព្រមទាំងចោទប្រកាន់ទៅលើ លោក សំបូរ សុភ័ណ្ឌ ដែលជាអ្នកកីឡាកាយវប្បកម្មមួយរូបធ្លាប់សាង ស្នាដៃល្អៗ ជាច្រើនថែមទៀតផង។
កីឡាករ ដែលជាប់ពាក់ព័ន្ធនិងការប្រើប្រាស់សារធាតុហាមឃាត់ទាំង២រូបនោះ រួមមាន ផាន់ ណារឹទ្ធ និង ស៊ាង ម៉េងសាង ។ ចំពោះសេចក្តី បំភ្លឺរបស់កីឡាករទាំងពីរ សូមមើលក្នុងរូបភាពខាងក្រោមនេះ ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


