Connect with us

កីឡា

Messi បញ្ចេញរូប១សន្លឹកជាមួយ Ronaldo បញ្ចប់ពាក្យចចាមអារ៉ាម សត្រូវនឹងគ្នា

បានផុស

នៅ

ក្រោយជួបគ្នាក្នុងការប្រកួតមិត្តភាព តារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានបញ្ចេញរូបថតមួយសន្លឹកជាមួយកីឡាករ Ronaldo នៅលើផេកផ្ទាល់ខ្លួន ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមដែលថា អ្នកទាំងពីរជាសត្រូវនឹងគ្នា។ រូបមួយសន្លឹកនោះ ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​មាន​ឱកាស​បាន​ជួប​ពិភាក្សា​គ្នា និងលើកដៃឱបគ្នាទៅវិញទៅមក ជាការស្វាគមន៍ដ៏កក់ក្ដៅបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតែ Messi និង Ronaldo ធ្លាប់ជាគូប្រជែងក្នុងវិស័យបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំហើយក្ដី ក៏ពួកគេពុំមែនជាគូសត្រូវ ដូចពាក្យចចាមអារ៉ាមតែងតែផ្សព្វផ្សាយនោះទេ។ ជាក់ស្ដែង កាលពីចុងឆ្នាំ២០២២ នៅក្នុងការប្រកួត World Cup 2022 ខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo ធ្លាប់នាំកូនប្រុសរបស់ខ្លួនទៅគាំទ្រ Messi ដោយផ្ទាល់ទៀតផង។

ដោយឡែកការប្រកួត នៅអារ៉ាប៊ីសាអូឌីតថ្មីៗនេះ កីឡាករទាំងពីររូបបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា គួរឱ្យគោរព និងស្ញើចសរសើរខ្លាំងបំផុត។ គេបានដឹងទៀតថា Messi និង​ Ronaldo មិនត្រឹមតែបង្ហាញសកម្មភាពនៅទីលានបាល់ទាត់នោះទេ អ្នកទាំងពីរថែមទាំងទៅចូលរួមញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម