កីឡា
មន្ត្រីបាល់ទះកម្ពុជា ២៥រូបបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រព័ន្ធការប្រកួតដោយជោគជ័យ ត្រៀមមុនស៊ីហ្គេម ឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើពិធីបិទវគ្គបណ្ដុះបណ្ដាលប្រព័ន្ធ Volleyball Information System (VIS) និង E-Scoresheet Computer Program បន្ទាប់ពីបានសិក្សាអស់រយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដល់មន្ត្រីបច្ចេកទេសចំនួន ២៥រូប ស្រីចំនួន ៨នាក់ មកពីមន្ទីរអបរំ យុវជន និងកីឡារាជធានី-ខេត្ត, នាយកដ្ឋានអបរំកាយ និងកីឡា, នាយកដ្ឋានអប់រំកាយ សិស្សនិស្សិត, នាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡា និងវិទ្យាស្ថានអប់រំកាយ និងកីឡា។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា «ការបើកវគ្គបណ្ដុះបណ្ដាលប្រព័ន្ធបច្ចេកវិទ្យានេះ នឹងរៀបចំយ៉ាងហោចណាស់ឲ្យបានម្ដងក្នុងមួយឆ្នាំដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីសហព័ន្ធ និងជំរុញឲ្យមានការបណ្ដុះបណ្ដាលនៅតាមបណ្ដាខេត្តផងដែរ ជាពិសេសសិក្ខាកាមជានារីឲ្យបានចូលរួមកាន់តែច្រើន ដើម្បីមានលទ្ធភាពក្លាយជាអាជ្ញាកណ្ដានាពេលខាងមុខ»។

លោក ស សុខា បានបន្ថែមថា ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ គួរមានការផ្ដល់ឱកាសឲ្យពួកគាត់ទៅចូលរួមសិក្សាពីការរៀបចំការនៅពេលមានការប្រកួតនៅក្រៅប្រទេស ជាក់ស្តែងនាពេលខាងមុខកម្ពុជា អាចនឹងមានការប្រកួតជាមួយប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលជាឱកាសក្នុងការដកស្រង់បទពិសោធន៍សម្រាប់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ទៅចូលរួមដើម្បីត្រៀមលក្ខណ:សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបានសិក្សាអស់រយៈពេល ៥ថ្ងៃ តាមរយៈគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបាល់ទះអាស៊ី សិក្ខាកាមដែលបានចូលរួមបានទទួលចំណេះដឹងបន្ថែម មិនត្រឹមតែផ្នែកទ្រឹស្ដីប៉ុណ្ណេះទេ ក៏មានការអនុវត្តជាក់ស្ដែងផងដែរ។

ចំពោះដំណាក់កាលនៃការសិក្សា វគ្គបណ្ដុះបណ្ដាលប្រព័ន្ធ Volleyball Information System (VIS) និង E-Scoresheet Computer Program រួមមាន៖
ថ្ងៃទី១៖ សិក្សាអំពី E-Scoresheet ចាប់ផ្ដើមពីមូលដ្ឋានគ្រឹះ និងតម្រូវការផ្សេងៗសម្រាប់ការគ្រប់គ្រង់ប្រព័ន្ធ
ថ្ងៃទី២៖ អនុវត្ត ពីកម្មវិធីដែលបានសិក្សា E-Scoresheet និងការវាយតម្លៃ
ថ្ងៃទី៣៖ សិក្សាពីប្រព័ន្ធ VIS ចាប់ផ្ដើមពីមូលដ្ឋានគ្រឹះ ទម្រង់នៃការប្រកួត អ្នកវិភាគ និងការកត់ត្រា VIS
ថ្ងៃទី៤៖ ការអនុវត្តលើប្រព័ន្ធគ្រប់គ្រង់ VIS
ថ្ងៃទី៥៖ ការចុះអនុវត្តប្រព័ន្ធគ្រប់គ្រង់ VIS ដោយផ្ទាល់ លើកការប្រកួតជាក់ស្ដែង។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បន្ថែមថា ក្រោយឆ្លងកាត់ការសិក្សារយ:ពេល ៥ថ្ងៃរួចមកលោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងកាន់តែច្រើន និងមានសមត្ថភាព បច្ចេកទេសក្នុងការចុះអនុវត្តជាក់ស្តែងនាពេលខាងមុខ ជាពិសេដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ឲ្យស្របទៅតាមផែនការអភិវឌ្ឍធនធានមនុស្សរបស់សហព័ន្ធ ក្នុងការគ្រប់គ្រង់បែបបច្ចេកវិទ្យាក្នុងពេលប្រកួត នឹងត្រៀមលក្ខណ:សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?