កីឡា
លោក Conor រីករាយពេលឮដំណឹង Nick Taylor អាចចូលប្រកួតក្នុងពានរង្វាន់លីគខាប់
កីឡាករកូនកាត់ខ្មែរអាមេរិក សមាជិក នៃក្លិបព្រះខ័នរាជស្វាយរៀង Nick Taylor ត្រូវបានដឹងថា មានឈ្មោះចូលប្រកួតពានរង្វាន់ខេមបូឌានលីគខាន់ (Cambodian League Cup) រដូវកាល ២០២៣ វិញហើយ បន្ទាប់ខកខាន ២ សប្ដាហ៍ដំបូងដោយបញ្ហាលើការចុះបញ្ជីកីឡាករ។

Nick Taylor ដែលផ្ទេរមកពីក្លិប នៃលីគបម្រុងរបស់អាមេរិក Orlando City B ដើមឡើយមិនមានឈ្មោះចូលរួមប្រកួតតំណាងក្លិបព្រះខ័នរាជស្វាយរៀងឡើយ ដោយហេតុថាការដោះដូរកីឡាកររវាងកម្ពុជា និងអន្តរជាតិ ពុំទាន់បើកនៅឡើយ នាំឲ្យក្លិបគឺពុំអាចស្នើសុំវិញ្ញាបនបត្រដោះដូរអន្តរជាតិជាមួយ FIFA ពីសហព័ន្ធបាល់ទាត់អាមេរិក ផ្ទេរមកកាន់ក្លិបជាផ្លូវការនៅឡើយ។
យ៉ាងណាមិញថ្មីៗនេះ ដោយសារតែទទួលបានការសម្របសម្រួលពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) ដែលជាអ្នករៀបចំបាល់ទាត់កម្ពុជា បន្ទាប់ពីមើលឃើញថាក្លិបមួយចំនួនមានកង្វះខាតកីឡាករចេញទៅចូលរួមជាមួយ ក្រុម U-22 កម្ពុជា ត្រៀមស៊ីហ្គេម ទើប CPL សម្រេចឲ្យអនុញ្ញាតចុះបញ្ជីវិញបាន ដូច្នេះ Nick Taylor ក៏នឹងត្រូវបានការអនុញ្ញាតដូចគ្នា។

ជុំវិញការទទួលបានកីឡាករ Nick Taylor មកចូលរួមប្រកួតបែបនេះគឺជារឿងល្អសម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង ដែលសូម្បីតែលោក Conor Nestor ដែលជាគ្រូបង្វឹកក៏យល់ឃើញដូច្នេះ។
ប្រាប់មកកាន់ ‘កម្ពុជាថ្មី’ លោក Conor Nestor បាននិយាយដូច្នេះថា «មែនហើយ នោះជាដំណឹងដ៏អស្ចារ្យ។ យើងកំពុងប្រើប្រាស់ពានរង្វាន់នេះដើម្បីសាកល្បងកីឡាករថ្មីរបស់យើង ដូច្នេះការមាន Nick ពិតជាអនុញ្ញាតឲ្យពួកយើងត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់រដូវកាលថ្មីនៅក្នុងខែសីហាខាងមុខ»។

គួររំលឹកថា ពានរង្វាន់ខេមបូឌានលីគខាន់ (Cambodian League Cup) រដូវកាល ២០២៣ ប្រកួតបាន ២ សប្ដាហ៍រួចមកហើយ ខណៈព្រះខ័នរាជស្វាយរៀង ទើបតែប្រកួតបានម្ដងប៉ុណ្ណោះ ហើយឈរនៅលេខ ៦ បណ្ដោះអាសន្ន ខណៈប្រកួតបន្ទាប់នឹងត្រូវជួប អង្គរថាយហ្គឺរ នៅខេត្តសៀមរាប នាសប្ដាហ៍ក្រោយ វាក៏ជាការប្រកួតដែលគេរំពឹងថា Nick Taylor បង្ហាញខ្លួនក្នុងបាល់ទាត់អាជីពកម្ពុជា លើកដំបូងនៅលើទឹកដី នៃខេត្តសៀមរាបផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


