កីឡា
រុស្ស៊ី ត្រូវបានអញ្ជើញឲ្យចូលរួមប្រកួតបាល់ទាត់តំបន់អាស៊ីកណ្ដាល នៅខែមិថុនាខាងមុខ
ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ដែលត្រូវបានរារាំងពីការប្រកួតនៅក្នុងទ្វីបអឺរ៉ុប និង FIFA ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំមុន ប៉ុន្តែពេលនេះសមាគមបាល់ទាត់តាហ្ស៊ីគីស្ថាន បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមរុស្ស៊ី អាចចូលរួមក្នុងការប្រកួតក្នុងតំបន់ថ្មី ដែលហៅថា ការប្រកួតបាល់ទាត់ប្រចាំតំបន់អាស៊ីកណ្ដាល «Central Asian Football Association Championships» រួមជាមួយនឹងអតីតសាធារណរដ្ឋសូវៀត តាជីគីស្ថាន អ៊ូសបេគីស្ថាន តូមិននីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។

អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប្រទេសមួយទៀត មិនទាន់បានបញ្ជាក់ពីការចូលរួមនៅឡើយ។ ការប្រកួតដែលរំពឹងថា នឹងធ្វើឡើងនៅទីក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន។
យោងតាមសមាគមបាល់ទាត់តាហ្ស៊ីគីស្ថាន រុស្ស៊ី បានទទួលយកការអញ្ជើញរួចហើយ។ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា “បច្ចុប្បន្នយើងកំពុងពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌ នៃការចូលរួមរបស់ក្រុមជម្រើសជាតិរុស្ស៊ីនៅក្នុងការប្រកួតនេះ”។

ការផ្លាស់ប្ដូរនេះ នឹងចាប់ផ្ដើមការជជែកដេញដោលឡើងវិញអំពីលទ្ធភាពដែលរុស្ស៊ីអាចចូលទៅក្នុងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ខណៈប្រទេសនេះស្វែងរកការវិលត្រឡប់ទៅកាន់ការប្រកួតបាល់ទាត់អន្តរជាតិវិញ។
កាលពីខែមករា ប្រធានសហព័ន្ធបាល់ទាត់រុស្ស៊ី លោក Alexander Dyukov បានដកខ្លួនពីការគំរាមកំហែងក្នុងខែធ្នូ ក្នុងការចូលរួម AFC បន្ទាប់ពីជួបជាមួយមន្ត្រីបាល់ទាត់អឺរ៉ុប។ វាមិនទាន់រកឃើញដំណោះស្រាយនៅឡើយ។ លោក Dyukov កាលពីខែមុនបានចូលរួមមហាសន្និបាត AFC នៅប្រទេសបារ៉ែន ដោយបានជួបពិភាក្សាជាមួយប្រធាន AFC លោក Sheikh Salman bin Ebrahim Al Khalifa ផងដែរ។
លោក Salman បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា “យើងមានទំនាក់ទំនងល្អជាមួយសហព័ន្ធរុស្ស៊ី និងជាមួយសហព័ន្ធអឺរ៉ុបផ្សេងទៀត ហើយយើងតែងតែទាក់ទងជាមួយសហព័ន្ធគ្រប់កាលៈទេសៈទាំងអស់”។ “យើងចង់បានផលប្រយោជន៍ល្អបំផុត នៃការប្រកួតនេះ នៅពេលដែលយើងព្យាយាមរក្សានយោបាយឲ្យនៅឆ្ងាយពីបាល់ទាត់”។
ក្រុមជម្រើសជាតិរុស្ស៊ី បានប្រកួតមិត្តភាពអន្តរជាតិត្រឹមតែ ៣ លើកប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ ទល់នឹងកៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន។ ក្រុមនេះគ្រោងនឹងជួបអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅចុងខែនេះ។
កីឡាអូឡាំពិកភាគច្រើនមិនរាប់បញ្ចូលអត្តពលិកមកពីរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស្ស ចាប់តាំងពីមិនយូរប៉ុន្មានបន្ទាប់ពីរុស្ស៊ីចាប់ផ្ដើមការលុកលុយអ៊ុយក្រែន។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពីដំបូងបានផ្ដល់អនុសាសន៍មិនឲ្យរាប់បញ្ចូលពួកគេដោយហេតុផលសុវត្ថិភាព ប៉ុន្តែឥឡូវនេះនិយាយថា ការរក្សាការរឹតបន្តឹងនឹងជាការរើសអើង។
កាលពីខែមុន ប្រទេសចំនួន ៣៥ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយ ដោយរិះគន់ផែនការរបស់ IOC ក្នុងការអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុស ត្រឡប់ទៅការប្រកួតវិញ មុនពេលព្រឹត្តិការណ៍ជម្រុះសម្រាប់អូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ ២០២៤ ក្នុងនាមជាអត្តពលិកអព្យាក្រឹតដោយគ្មាននិមិត្តសញ្ញាជាតិ៕
ប្រភព ៖ apnews.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


