កីឡា
ផ្លូវការហើយ ! FIFA អនុម័ត ការប្រកួត Club World Cup នឹងពង្រីកដល់ ៣២ ក្រុម នៅឆ្នាំ ២០២៥
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានអនុម័តផែនការសម្រាប់ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ពិភពលោក (FIFA Club World Cup) ដែលនឹងពង្រីកដល់ ៣២ ក្រុម ចាប់ពីឆ្នាំ ២០២៥ តទៅ។ នេះបើយោងតាមការសម្រេចនៅក្នុងសមាជរបស់ FIFA ដែលកំពុងធ្វើឡើងនៅប្រទេសរ៉វាន់ដា។

ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ហើយត្រូវបានប្រារព្ធឡើងជាប្រពៃណីក្នុងរដូវកាលដែលលីគប្រទេសនីមួយៗកំពុងប្រកួត មានរយៈពេលប្រហែលមួយសប្ដាហ៍។ មានតែក្រុមចំនួន ៧ ប៉ុណ្ណោះ ដែលត្រូវបានចូលរួមនៅក្នុងការប្រកួតចុងក្រោយបំផុតក្នុងខែមករា ប៉ុន្តែវានឹងត្រូវបានផ្លាស់ប្ដូរនៅឆ្នាំ ២០២៥ ដោយការប្រកួតនឹងលេងខែមិថុនា ហើយក្រុមចំនួន ៣២ នឹងត្រូវប្រកួតប្រជែង។
Chelsea និង Real Madrid បានកក់កន្លែងរបស់ពួកគេរួចហើយនៅក្នុងការប្រកួតឆ្នាំ ២០២៥ បន្ទាប់ពីក្រុមតោខៀវ បានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០២១ ខណៈក្រុមយក្សអេស្ប៉ាញ បានផ្ដួលក្រុម Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំមុន។

កន្លែងជាច្រើនទៀតនៅក្នុងពានរង្វាន់នេះក៏នឹងត្រូវបានបម្រុងទុកសម្រាប់ក្រុមដែលឈ្នះការប្រកួតក្លិបនៅអឺរ៉ុប ក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។
ការផ្លាស់ប្ដូរបានឈានទៅដល់ការប្រកួត Club World Cup មួយរយៈមកហើយ ដោយសារ FIFA គ្រោងនឹងផ្លាស់ប្ដូរវាទៅជាការប្រកួតដែលមាន ២៤ ក្រុម នៅឆ្នាំ ២០២១ ប៉ុន្តែជំងឺរាតត្បាតកូវីដ-១៩ ពន្យារពេលផែនការទាំងនេះ។
ឥឡូវនេះពួកគេបានឈានទៅមុខមួយជំហានទៀត ហើយបានឈានទៅការប្រកួតដែលមានក្រុមចំនួន ៣២ ហើយបាននិយាយនៅឯសមាជ ក្នុងប្រទេស Rwanda ប្រធាន FIFA លោក Gianni Infantino បានប្រកាសថា “វានឹងដូចជាការប្រកួតបាល់ទាត់ពិភពលោក”។

ការសម្រេចចិត្តរបស់ FIFA ទំនងមិនសូវជាល្អជាមួយក្លិបមួយចំនួននៅអឺរ៉ុបនោះទេ បន្ទាប់ពី Sportsmail បានបង្ហាញកាលពីខែធ្នូថា ក្លិបកំពូលៗរបស់ទ្វីបមួយនេះបានច្រានចោលសំណើរបស់ស្ថាប័នបាល់ទាត់ពិភពលោក ដើម្បីពង្រីកការប្រកួត ហើយផ្លាស់ប្ដូរវាទៅរដូវក្តៅ។
ការប្រកាសនេះធ្វើឡើងនៅថ្ងៃដដែល ដែល FIFA បានបញ្ជាក់អំពីផែនការសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នឹងពង្រីកដល់ ៤៨ ក្រុម ចាប់ពីឆ្នាំ ២០២៦ ដោយមាន ១០៤ ប្រកួត ត្រូវលេង ក្នុងការប្រកួតនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
នេះគឺជាការកើនឡើងគួរឲ្យកត់សម្គាល់លើចំនួនហ្គេមដែលបានលេងនៅក្នុងការប្រកួត កាលពីឆ្នាំមុន ក្នុងប្រទេសកាតា ហើយមានពូលចំនួន ១២ ដែលមាន ៤ ក្រុម ជាមួយនឹងក្រុមចំនួន ៣២ នឹងបានឈានទៅវគ្គចាញ់ធ្លាក់(Knockout Stage)៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


