កីឡា
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ២ម៉ឺនដុល្លារដល់ Thiago និងគ្រោងស្នើរឲ្យចូលសញ្ជាតិខ្មែរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភថវិកាចំនួន២០ ០០០ដុល្លារអាមេរិកដល់កីឡាករប្រេស៊ីល Thiago Teixeira បន្ទាប់ពីកីឡាកររូបនេះត្រូវបានស្ថាប័នប្រដាល់មួយថៃពិភពលោក (WMO) ដកខ្សែក្រវាត់ ហើយមិនផ្តល់តម្លៃខ្លួនថែមទៀត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀត ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago»។
អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នប្រដាល់មួយថៃពិភពលោកបានចេញសេចក្តីប្រកាសពីការដកហូតខ្សែក្រវ៉ាត់មួយថៃពិភពលោក (WMO) បន្ទាប់ពីរូបគេបានគ្រប់គ្រងត្រឹមរយៈពេល៦ថ្ងៃប៉ុណ្ណោះ តាមរយៈការប្រកួតតំណាងឲ្យគុនខ្មែរផ្តួលកីឡាករអង់គ្លេស Joe Craven ក្នុងទឹកទី២ នៅកម្មវិធីប្រដាល់ Apex Fight Series កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអាល្លឺម៉ង់។

កាលពីថ្ងៃទី៤ ខែមេសា Thiago បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជានៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។ ពេលនោះរូបគេបាននិយាយថា ខ្លួនឈប់ប្រកួតជាមួយកីឡាករកម្ពុជាហើយ ហើយនឹងប្រកួតតំណាងឲ្យគុនខ្មែរទៀត។ សាក់យន្តគាថាដែលរូបគេធ្លាប់មានលើដងខ្លួនកន្លងមកជាភាសាថៃក៏ត្រូវបានលុបចេញជំនួសវិញដោយយន្តគាថាខ្មែរ។
ឃើញបែបនេះ ស្ថាប័នប្រដាល់មួយថៃ មិនពេញចិត្ត និងសម្រេចដកហូតខ្សែក្រវាត់ពី Thiago ថែមទាំងដាក់បំរាម មិនឲ្យប្រកួតគ្រប់កម្មវិធីទាំងអស់នាពេលអនាគត។ ជាងនេះទៀតនោះ តម្លៃខ្លួនប្រមាណ៣៥០០ដុល្លារអាមេរិកពីការប្រកួតកាលពីថ្ងៃទី១ ខែមេសា កីឡាករប្រេស៊ីលរូបនេះមិនបានទទួលឡើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


