កីឡា
អបអរសាទរ! ស្រួង ភាវី បានសម្រេចបំណងប្រាថ្នាយកមេដាយមាសជូនជាតិ
កីឡាការិនី ស្រួង ភាវី បានសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការទទួលបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ដែលនាងបានប្រាថ្នាជាយូរមកហើយ បន្ទាប់ពីបានឈ្នះកីឡាការិនីវៀតណាម Kien Tuong Phung ដោយលទ្ធផល ២៥-២០ ក្នុងវគ្គផ្តាច់ព្រ័ត្រកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំង។

កីឡាការិនីឆ្នើមរបស់កម្ពុជា ស្រួង ភាវី បាននិយាយថា បំណងរបស់នាងមានរយៈពេលប្រមាណ១០ឆ្នាំមកហើយដើម្បីរកមេដាយមាសជូនជាតិពីកីឡាស៊ីហ្គេម បន្ទាប់ពីនាងទទួលបានសមិទ្ធផលដ៏ច្រើននៅលើឆាកអន្តរជាតិ ប៉ុន្តែនេះជាលើកដំបូងក្នុងកីឡាស៊ីហ្គេម។ អ្វីដែលជាពិសេសគឺជាពេលវេលាដែលកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះថែមទៀត។

សូមបញ្ជាក់ថា ស្រួង ភាវី នៅមាន១វិញ្ញាសាទៀតដែលត្រូវប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


