កីឡា
ទីបំផុត ប្រធាន FIFA ចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធការប៉ះទង្គិចក្នុងស៊ីហ្គេមនៅកម្ពុជា
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានផ្តល់សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងភាពចលាចលនៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ការប្រកួតដែលមានការប៉ះទង្កិចគ្នារវាង U-22 ឥណ្ឌូនេស៊ី និង U-22 ថៃ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រភេទកីឡាបាល់ទាត់ ស៊ីហ្គេម ឆ្នាំ២០២៣ រវាង U-22 ឥណ្ឌូនេស៊ី ជាមួយ U-22 ថៃ បានក្លាយជាចំណុចចាប់អារម្មណ៍ក្នុងពិភពបាល់ទាត់ បន្ទាប់ពីមានឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នារវាងកីឡាករ និងមន្ត្រីបានកើតឡើងក្នុងការប្រកួតដ៏ក្តៅគគុក។

ទីបំផុតប្រធាន FIFA លោក Gianni Infantino បាននិយាយឡើងអំពីភាពចលាចលក្នុងព្រឹត្តិការណ៍ដដែលនេះថា ៖ «បាល់ទាត់អាស៊ីអាគ្នេយ៍កំពុងមានសក្តានុពលក្នុងការអភិវឌ្ឍន៍បានល្អ និងទូលំទូលាយ ប៉ុន្តែនៅទីបញ្ចប់វាត្រូវបានរំខានដោយបញ្ហាអំពើហិង្សា បញ្ហាដែលទាក់ទងនឹងបាល់ទាត់ និងបញ្ហាសង្គមផ្សេងៗទៀត”។
លោក Infantino បានសារភាពថា លោកមានការសោកស្តាយចំពោះឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នារវាងកីឡាករដែលបានកើតឡើងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រវាងឥណ្ឌូនេស៊ី និងថៃ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ។
«ឧបទ្ទវហេតុកាលពីល្ងាចថ្ងៃទី១៦ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វាជាការសោកស្តាយយ៉ាងខ្លាំង។ ប្រសិន បើវាជាភាពចលាចលរវាងកីឡាករ នោះជំនួយការ និងគ្រូបង្វឹករបស់ក្រុមគួរតែឈានជើងចូលដើម្បីបញ្ឈប់វា។ រូបភាពក្នុងការប្រកួតកីឡាស៊ីហ្គេមវគ្គផ្ដាច់ព្រ័ត្របានផ្សព្វផ្សាយសារអវិជ្ជមានយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់»។ សម្ដីលោក Infantino។

Infantino សង្ឃឹមថា បន្ទាប់ពីឧបទ្ទវហេតុក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ វគ្គផ្តាច់ព្រ័ត្រ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC), សហព័ន្ធបាល់ទាត់អាស៊ិអាគ្នេយ៍ (AFF), សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) និង សមាគមបាល់ទាត់ថៃ (FAT) អាចស្វែងរកដំណោះស្រាយដ៏ល្អបំផុត ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកុំឱ្យកើតឡើងម្តងទៀតនាពេលអនាគត។
គួររំលឹកថា ឥណ្ឌូណេស៊ី ឈ្នះមេដាយមាស១ ក្រោយយកឈ្នះថៃ ៥-២ ក្នុងម៉ោងបន្ថែម១៥នាទី ២ដង នៅវគ្គផ្ដាច់ព្រ័ត្រ ស៊ីហ្គេម ឆ្នាំ២០២៣៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ indonesia.postsen.com
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


