កីឡា
អាស៊ានប៉ារ៉ាហ្គេម ធ្វើឲ្យពិភពលោកយល់ច្បាស់ពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ជនដែលមានពិការភាព
នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតលើវិស័យកីឡា ដោយការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមមួយនេះ គឺបានធ្វើឲ្យពិភពលោកយល់កាន់តែច្បាស់ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ដល់ជនដែលមានពិការភាព។

បន្ទាប់ពីកម្ពុជាសម្រេចបានយ៉ាងជោគជ័យ នៅក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២កាលពីពេលថ្មីៗកន្លងទៅនេះ អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏នឹងកៀកឈានមកដល់ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ អ្វីដែលកម្ពុជាទទួលបានពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាម្តងទៀតនេះ មិនមែនត្រឹមតែជាការទទួលស្គាល់ពីពិភពលោកចំពោះសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំ និងគ្រប់គ្រងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែ ជាការទាញអារម្មណ៍បន្ថែមឲ្យពិភពលោកយល់កាន់តែច្បាស់ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ដល់ជនដែលមានពិការភាព។ នេះបើតាមសហភាពសហព័ន្ធយុវជនកម្ពុជា។

អាស៊ានប៉ារ៉ាហ្គេម បានចាប់កំណើតឡើងតាំងពីឆ្នាំ២០០១មកម្លេះ នៅទីក្រុងកូឡាឡាំពួរ ប្ររទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាព្រឹត្តការណ៍មួយនៅក្នុងតំបន់ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងដូចព្រឹត្តិការណ៍ស៊ីហ្គេមដែរ។ អាស៊ានប៉ារ៉ាហ្គេម គឺរៀបចំឡើងសម្រាប់ជនពិការ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ានដែលមានវិញ្ញាសាខុសៗគ្នា។

កម្ពុជាដែលជាប្រទេសដែលធ្លាប់ឆ្លងទុក្ខលំបាក និងភាពខ្ទេចខ្ទាំដោយសារភ្លើងសង្រ្គាម កម្ពុជាយល់ច្បាស់ពីទុក្ខវេទនារបស់ជន ដែលមានពិការភាព។ ដូច្នេះ តាមរយ:ការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះបានបង្ហាញឲ្យឃើញពីតម្លៃរបស់ជនពិការដែលពួកគាត់អាចរួមចំណែកក្នុងការបង្ហាញទៅកាន់ពិភពលោកថាពួកគាត់មានសមត្ថភាពអាចចូលរួមក្នុងវិស័យកីឡាបើទោះបីជាមានពិការភាពក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


