កីឡា
ផ្លូវការ! PSG បញ្ជាក់ថា Messi នឹងចាកចេញពីក្លិបនៅចុងសប្តាហ៍នេះ
Lionel Messi នឹងចាកចេញពីក្លិប Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយកីឡាករអាហ្សង់ទីននឹងប្រកួតចុងក្រោយរបស់ខ្លួនជាមួយ Clermont Foot នៅថ្ងៃសៅរ៍។
លោក Christophe Galtier អ្នកចាត់ការទូទៅរបស់ PSG បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃសុក្រថា ម្ចាស់ពានរង្វាន់ World Cup នឹងចាកចេញ ជាមួយនឹងក្លិប Inter Miami ជាគោលដៅមួយក្នុងចំណោមគោលដៅសក្តានុពលជាច្រើន។

Galtier បាននិយាយថា «Clermont Foot នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Messi នៅ PSG។ ខ្ញុំមាននិស្ស័យក្នុងការបង្វឹកកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ វានឹងក្លាយជាការប្រកួតចុងក្រោយរបស់ Leo នៅកីឡដ្ឋាន Parc des Princes»។
Messi បានចូលរួមជាមួយ PSG បន្ទាប់ពីសង្គ្រាមហិរញ្ញវត្ថុជាមួយ Barcelona ក្នុងឆ្នាំ២០២១ ហើយបានឈ្នះពានរង្វាន់ Ligue 1 ពីរលើក ទោះបីជាក្រុម Parisians មិនទាន់ខិតជិតក្នុងការឈ្នះពាន Champions League ដែលពួកគេចង់បានក៏ដោយ។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានណែនាំថាការចាកចេញពី Barcelona អនុញ្ញាតឱ្យគេមានភាពចាស់ទុំក្នុងនាមជាកីឡាករ។

ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានរាយការណ៍នៅព្រឹកនេះថា Messi អាចនឹងត្រលប់មកវិញទៅកាន់កីឡដ្ឋាន Camp Nou ប៉ុន្តែថា Barcelona នឹងពិបាកក្នុងការយកឈ្នះលើផ្នែកហិរញ្ញវត្ថុ។ ជម្រើសមួយដែលត្រូវបានណែនាំដោយសារព័ត៌មាន L’Equipe គឺថា Messi អាចចូលរួមជាមួយ Inter Miami នៅសហរដ្ឋអាមេរិក ហើយត្រូវបានខ្ចីទៅក្លិបនៅតំបន់កាតាឡាន Barcelona នេះ។
កាលពីខែមុន ម្ចាស់ជើងឯក World Cup ស្ថិតក្នុងភាពចម្រូងចម្រាស ខណៈដែលគេខកខានការហ្វឹកហាត់ ហើយផ្ទុយទៅវិញបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីលើកកម្ពស់ឧស្សាហកម្មទេសចរណ៍របស់ប្រទេស ខណៈក៏មានដំណឹងពីការផ្លាស់ទៅលេងនៅទីនោះផងដែរ៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព ៖ dailymail.co.uk

-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


