កីឡា
កីឡាករ៥រូបមានតម្លៃពលកម្មខ្ពស់ជាងគេនៅលីគអារ៉ាប៊ីសាអូឌីត
លីគអាជីពរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Saudi Professional League កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមតាមដានបាល់ទាត់ទូទាំងពិភពលោក បន្ទាប់ពីតារាបាល់ទាត់ឆ្នើមៗមួយចំនួនបានផ្លាស់ទៅទីនោះមួយរយៈពេលចុងក្រោយ។
លីគ Saudi Professional League ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ដែលបច្ចុប្បន្នមានក្លិប១៦កំពុងប្រកួតប្រជែង និងជាលីគមួយមានធនធានហិរញ្ញវត្ថុខ្ពស់ក្នុងការចំណាយដើម្បីពង្រឹកក្លិប។ ដូច្នេះវាបានក្លាយជាកន្លែងសំបូរកីឡាករឆ្នើមៗមកពីប្រទេសផ្សេងៗទៅប្រកបអាជីព និងទទួលបានតម្លៃពលកម្មខ្ពស់។
ថ្ងៃនេះ សូមបង្ហាញកីឡាករបាល់ទាត់ឆ្នើម៥រូបដែលទទួលបានតម្លៃពលកម្មលើទីលានខ្ពស់ជាងគេបំផុតនៅលីគអារ៉ាប៊ីសាអូឌីត។
១. ខ្សែប្រយុទ្ធ Cristiano Ronaldo

ខ្សែប្រយុទ្ធ Al-Nassr រូបនេះទទួលបានបា្រក់ចំណូល ៣,៦លានផោនក្នុងមួយសប្តាហ៍។ ជាមធ្យម Ronaldo អាចរកប្រាក់ចំណូលបានប្រមាណ ១៧៣ លានផោនក្នុងមួយឆ្នាំ។ ប្រាក់ចំណូលទាំងអស់នេះ រូបគេទទួលបានប្រមាណ៦២លានផោនពីកម្លាំងពលកម្មលើទីលាន និង១១១លានផោនពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសិទ្ធិរូបភាព។ នេះបើយោងតាម CBS Sports។
២. ខ្សែប្រយុទ្ធ Karim Benzema

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះរកបា្រក់ចំណូលបាន៣,៥៨លានផោនក្នុងមួយសប្តាហ៍នៅក្លិប Al-Ittihad។ អតីតតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះជាមធ្យមអាចរកប្រាក់ចំណូលបានប្រមាណ ១៧២ លានផោនក្នុងមួយឆ្នាំ។
៣. ខ្សែបម្រើ Ever Banega

ខ្សែបម្រើការពារជើងចាស់រូបនេះបានជួយ Sevilla លើកពាន Europa League ក្នុងឆ្នាំ ២០២០ មុនពេលផ្ទេរមកក្លិប Al-Shabab របស់លីគអារ៉ាប៊ីសាអូឌីត។ កីឡាករសញ្ជាតិអាហ្សង់ទីន រូបនេះរកបាន ១៧៦,០០០ ផោនក្នុងមួយសប្តាហ៍ និងជាកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតនៅក្លិប Al-Shabab FC ។ ជាមធ្យមរូបគេអាចរកប្រាក់ចំណូលបានប្រមាណជាង ៩,១លានផោនក្នុងមួយឆ្នាំ។
៤. ខ្សែបម្រើប្រយុទ្ធ Matheus Peraira

កីឡាករប្រេស៊ីលរូបនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលនៅពេលបានសម្រេចចិត្តបោះបង់ក្លិបអង់គ្លេស West Brom ហើយផ្ទេរទៅកាន់ក្លិប Al-Hilal។ Peraira អារ៉ាប៊ីសាអូឌីតដោយរកបាន ១០៧,០០០ ផោនក្នុងមួយសប្តាហ៍។ ជាមធ្យម Matheus អាចរកប្រាក់ចំណូលបានប្រមាណជាង ៥,៥លានផោនក្នុងមួយឆ្នាំ។
៥. ខ្សែបម្រើប្រយុទ្ធ Anderson Talisca

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានផ្ទេរមកក្លិប Al-Nassr កាលពីឆ្នាំ ២០១១ ដោយរហូតដល់ពេលនេះបង្ហាញខ្លួនបាន ៥១ ប្រកួត ស៊ុតបញ្ចូលទីបាន ៤០ គ្រាប់។ Talisca ទទួលបានបាន ១០០,០០០ ផោនក្នុងមួយសប្តាហ៍។ ជាមធ្យម រូបគេអាចរកប្រាក់ចំណូលបានប្រមាណជាង ៥,១លានផោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


