កីឡា
អ្នកមានទ្រព្យធន៤រូបកំពុងជួយកីឡាប្រដាល់គុនខ្មែរ
ក្លិបប្រដាល់គុនខ្មែរជាច្រើនកំពុងកំណើរការបណ្តុះបណ្តាលកីឡាករ កីឡាការិនីជាយូរមកហើយដែលបានក្លាយជាធនធានដ៏សំខាន់សម្រាប់អត្តពលិកជម្រើសជាតិកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិ។
ក្លិបមួយចំនួនបានដំណើរការដោយឆន្ទៈ និងក្តីស្រឡាញ់របស់ម្ចាស់ក្លិប ឬគ្រូបង្វឹកទាំងលំបាក ខ្វះខាតមុខក្រោយ ប៉ុន្តែតាមរយៈក្តីស្រឡាញ់ ពួកគាត់មិនបោះបង់ចោលឡើយ។ ទោះបីជាយ៉ាងណា មានក្លិបប្រដាល់គុនខ្មែរខ្លះទទួលបានការឧបត្ថម្ភគាំទ្រទាំងហិរញ្ញវត្ថុ និងសម្ភារពីអ្នកមានទ្រព្យធន ឧកញ៉ា មន្ត្រីជាន់ខ្ពស់ ប៉ុន្តែអ្នកខ្លះមិនសូវចេញមុខជាសាធារណៈឡើយ។
ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញអ្នកមានទ្រព្យធន៤រូបកំពុងជួយជ្រោមជ្រែងកីឡាប្រដាល់គុនខ្មែរតាមរយៈការឧបត្ថម្ភគាំទ្រទាំងហិរញ្ញវត្ថុ និងសម្ភារដែលរឹតតែរួមចំណែកជួយធ្វើឲ្យកីឡាប្រដាល់គុនខ្មែររីកចម្រើនខ្លាំងឡើង។
១. លោកស្រី ទ្រី ដាណា

ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រី ទ្រី ដាណា បានចូលរួមធ្វើសកម្មភាពសប្បុរសធម៌ក្នុងវិស័យកីឡាច្រើន ក្នុងនោះមានការឧបត្ថម្ភជាថវិកាដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដល់កីឡាករ និងគ្រូបង្វឹកប្រដាល់។ លោកស្រីបានឧបត្ថម្ភដល់ការរៀបចំការប្រកួត«គុនខ្មែរអលស្តារ» និងចុងក្រោយបំផុតលោកស្រីបានរៀបចំការប្រកួត«មរតកគុនខ្មែរ NNP»ដែលមានការដណ្តើមខ្សែក្រវាត់រវាង ឈុត សេរីវ៉ាន់ថង និង អេលីត សាន់ ហើយអ្នកឈ្នះជើងឯកទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក។
២. ឧកញ៉ា ប៉ែន កាក់

ឧកញ៉ា ប៉ែន កាក់ បានធ្វើសកម្មភាពក្នុងការជួយដល់កីឡាករ កីឡាការិនីប្រដាល់ច្រើនឆ្នាំហើយក្នុងនោះការជួយថ្លៃព្យាបាលរបួស ឧបត្ថម្ភជាថវិកាលើកទឹកចិត្ត និងសម្ភារហ្វឹកហាត់ គ្រឿងឧបភោគបរិភោគជាដើម។ ជាពិសេសលោកបានបង្កើតក្លិបប្រដាល់ឈ្មោះ«ប៉ែនកាក់គុនខ្មែរ»ដែលមានលោក សេន ប៊ុនថេន ជាគ្រូបង្វឹក និងកំពុងបណ្ដុះបណ្តាលកីឡាករ កីឡាការិនីជាច្រើនរូបនាពេលបច្ចុប្បន្ន។ លោកក៏ជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែរ។
៣. ឧកញ៉ា ស្រី ចាន់ថន

ឧកញ៉ា ស្រី ចាន់ថន ជាអ្នកមានទ្រព្យធនម្នាក់ដែលកំពុងធ្វើសកម្មភាពក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ។ ក្នុងនាមជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឧកញ៉ារូបនេះបានឧបត្ថម្ភជាថវិកា និងសម្ភារជារឿយៗដល់កីឡាករ កីឡាការិនីកម្ពុជា ក្នុងនោះមានទាំងការជួយព្យាបាលរបួសជាដើម។ ជាពិសេសឧកញ៉ារូបនេះបានបើកក្លិបប្រដាល់កម្រិតស្តង់ដា«គុនខ្មែរវើលឆាមពាន»ដែលបានក្លាយជាថ្នាលបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីប្រដាល់កម្ពុជាឲ្យរីកចម្រើន ហើយលោកក៏មានគោលដៅនាំយកអ្នកប្រដាល់កម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
៤. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ថ្មីបំផុតគឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយឧបត្ថម្ភគាំទ្រ និងដំណើរការក្លិបរបស់លោក អេ ភូថង ដោយដាក់ឈ្មោះ«ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប» បន្ទាប់ពីអតីតជើងខ្លាំងកម្ពុជារូបនេះជួបការលំបាក និងមានបញ្ហាសុខភាពរហូតចង់លក់ក្លិប។ ការជួយពីអ្នកឧកញ៉ារូបនេះគឺបានផ្តល់ឲ្យលោក អេ ភូថង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំណើរការក្លិប និងទទួលយកសិស្សដែលចង់ក្លាយអ្នកប្រដាល់ដោយបង្ហាត់ឥតគិតថ្លៃ មានកន្លែងស្នាក់នៅ និងអាហារថែមទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


