កីឡា
ជំនួបវីរបុរស Pacquiao និង Buakaw មានគោលដៅធំមួយ
ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានលាតប្រដាងគោលបំណងនៃការប្រកួត«ជំនួបវីរបុរស Match of the Legends» រវាងកំពូលអ្នកប្រដាល់សកលរបស់ហ្វីលីពីន Manny Pacquiao និងកំពូលអ្នកប្រដាល់ឃីកបុកស៊ីងថៃ Buakaw Banchamek។

តាមគ្រោងទុកជំនួបមិត្តភាពអន្តរជាតិរបស់កំពូលអ្នកប្រដាល់ទាំងពីរត្រូវប្រកួតលក្ខខណ្ឌប្រដាល់សកលមានចំនួន៦ទឹក ក្នុង១ទឹកមាន៣នាទី និងសម្រាក២នាទី។ ការប្រកួតនេះអាចនឹងធ្វើនៅទីក្រុងល្បែង ម៉ាកាវ នៃប្រទេសចិន នៅខែមករា ឆ្នាំ២០២៤។
Manny Pacquiao បាននិយាយថា ៖«ការប្រកួតនេះនឹងអស្ចារ្យ»។

ក្រៅពីការប្រកួតមិត្តភាពគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកទស្សនាទូទាំងពិភពលោក ការប្រកួតនេះដាក់គោលដៅសំខាន់គឺស្វែងរកប្រាក់ចំណូលសម្រាប់សប្បុរសធម៌។ ជាពិសេសកីឡាករថៃ Buakaw គ្រោងប្រើប្រាស់លុយដែលទទួលបានពីការប្រកួតនេះដើម្បីកសាង«មហាវិទ្យាល័យមួយថៃ»ដែលជាកន្លែងបណ្តុះបណ្តាលប្រដាល់មួយថៃ និងវិទ្យាសាស្ត្រកីឡា។

Pacquiao ជាកីឡាករប្រដាល់ជំនាញប្រដាល់សកលដែលធ្លាប់ប្រកួតបាន៧២ដង ក្នុងនោះឈ្នះ៦២ ចាញ់៨ដង និងស្មើ២ដង ហើយជាម្ចាស់ខ្សែក្រវាត់ពិភពលោក៨ប្រភេទទម្ងន់ផ្សេងគ្នា។

ដោយឡែក Buakaw ជាអ្នកប្រដាល់ឃីកបុកស៊ីងដែលធ្លាប់ប្រកួតបាន២៧៨ដង ក្នុងនោះឈ្នះ២៤០ដង ចាញ់២៤ដង និងស្មើ១៤ ហើយក៏មានខ្សែក្រវាត់ជាច្រើនគ្រឿង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


