កីឡា
អតីតអ្នកប្រដាល់ ស សី បង្កើតក្លិបប្រដាល់ពីបាតដៃទទេកំពុងក្លាយជាថ្នាលដ៏សំខាន់
លោក ស សី បានបង្កើតក្លិបប្រដាល់ឈ្មោះ«សសីគុនខ្មែរ»បានក្លាយជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់មួយក្នុងការជួយជំរុញ និងអភិវឌ្ឍធនធានកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ។

អតីតអ្នកប្រដាល់ ស សី បានបង្កើតក្លិបប្រដាល់តូចមួយឈ្មោះ«ស សីគុនខ្មែរ» បន្ទាប់ពីលោកបានឈប់ពីប្រដាល់កាលពីពាក់កណ្តាលឆ្នាំ២០១៩។ ក្លិបរបស់លោកដែលស្ថិតនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាលមិនមានទីធ្លារធំ ឬសម្ភារៈគ្រប់គ្រាន់ឡើយដោយគ្រាន់តែស្ថិតនៅផ្ទៃដីតូចមួយ បោះបង្គោលឈើ ប្រកស្លឹកដូង ស្លឹកត្នោត និងមានកម្រាលលើដី ហើយមានឧបករណ៍ហ្វឹកហាត់ចាស់ៗមួយចំនួនតូចប៉ុណ្ណោះ។

លោកបាននាំកូន និងក្មេងៗមួយចំនួនហ្វឹកហាត់ជាបណ្តើរៗហើយបានអភិវឌ្ឍក្លាយជាក្លិបបង្ហាត់ប្រដាល់ត្រឹមត្រូវដោយទទួលស្គាល់ជាផ្លូវការដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ក្នុងរយៈពេលប្រហែលជាពីរឆ្នាំចុងក្រោយនេះ កូនសិស្សរបស់លោកមួយចំនួនបានឡើងប្រកួតជាបន្តបន្ទាប់ និងមានកីឡាករមួយចំនួនមានសមត្ថភាពខ្លាំងគួរឲ្យកត់សំគាល់។
ជាក់ស្តែងកីឡាករ ម៉ាប់ ធារ៉ា (ស ធារ៉ា) ដែលជាកូនសិស្សរបស់លោក ស សី បានបានជាប់ជម្រើសជាតិគុនខ្មែរ និងបានឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។ ឥឡូវនេះ កីឡាការិនី ស វិច្ឆិកា មកពីខេត្តកំពង់ធំជាកូនសិស្សរបស់លោកកំពុងក្លាយជាកីឡាការិនីដ៏ល្អម្នាក់ដោយបានឡើងប្រកួតឈ្នះកីឡាការិនីថៃជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកក៏មានកូនសិស្សជាច្រើនទៀតកំពុងហ្វឹកហាត់នៅក្លិបរបស់លោក។

ទោះបីជាយ៉ាងណា លោក ស សី បានប្រាប់«កម្ពុជាថ្មី»ថា រឿងលំបាកក្នុងការរៀបចំក្លិបប្រដាល់ឲ្យមានកម្រិតស្តង់ដាគឺជារឿងម្យ៉ាងហើយ ប៉ុន្តែអ្វីដែលលំបាកទៀតនោះគឺការចាប់គូឲ្យកូនសិស្សឡើងប្រកួត។ លោកមានកូនសិស្សដែលអាចឡើងប្រកួតបានហើយ តែមិនសូវទទួលបានឱកាសឲ្យកូនសិស្សបានឡើងប្រកួតទេ។
មួយរយៈពេលចុងក្រោយនេះដោយមើលឃើញការលំបាក និងខ្វះខាត ឧកញ៉ា ស្រី ចាន់ថន បានសម្រេចឧបត្ថម្ភជាថវិកា១លានរៀលក្នុងមួយខែសម្រាប់រយៈពេល២ឆ្នាំ ព្រមទាំងសម្ភារមួយចំនួនទៀត។
លោក ស សី បានប្រឡូកក្នុងអាជីពប្រដាល់រយៈពេលប្រមាណ២០ឆ្នាំមុនពេលលោកឈប់ដោយសារអាយុច្រើន។ បន្ទាប់មកលោកបានធ្វើជាគ្រូបង្វឹកនៅក្លិប Cambodian Top Team ដែលមានលោក ហ៊ុន ចាន់រាជ ជាស្ថាបនិកក្លិប ហើយលោកក៏ធ្លាប់ហ្វឹកហាត់ជាមួយក្លិបលោក អេ ភូថង៕








អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


