កីឡា
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវឧបត្ថម្ភថវិកា ទឹកដោះគោដល់កីឡាករ លី ចំរើន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភថវិកា និងទឹកដោះគោដល់កីឡាករប្រដាល់ លី ចំរើន ដែលបានរបួសបាក់ដៃដើម្បីជួយសម្រាលបន្ទុកក្នុងការចំណាយ។

កីឡាករ លី ចំរើន បានរបួសបាក់ដៃស្តាំនៅពេលឡើងប្រកួតជាមួយកីឡាករថៃ សែនសាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀន CNC ដែលត្រូវចំណាយពេលច្រើនខែដើម្បីព្យាបាល។
ប្រពន្ធ និងកូនរបស់ លី ចំរើន ពឹងផ្អែកលើចំណូលដែលទទួលបានពីការឡើងប្រកួត ប៉ុន្តែការរបួសបាក់ដៃនេះត្រូវចំណាយពេលព្យាបាលច្រើនខែ ដូច្នេះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវបានឧបត្ថម្ភថវិកាចំនួន២លានរៀល ទឹកដោះគោសម្រាប់កូនអាយុ១ឆ្នាំកន្លះចំនួន៣៦កំប៉ុង និងទឹកដោះគោសម្រាប់កូនតូចអាយុជាង១ខែចំនួន៣០កំប៉ុង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


