កីឡា
Pacquiao ចង់ចូលរួមប្រកួតកីឡាអូឡាំពិកនៅបារាំងជាលើកចុងក្រោយ
ស្តេចប្រដាល់សាកលហ្វីលីពីន កីឡាករ Manny Pacquiao កំពុងសម្លឹងមើលការចូលនិវត្តន៍ជាមួយការចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បើទោះបីជាការកំណត់អាយុត្រូវបានអនុវត្តលើអ្នកប្រដាល់រូបនេះក៏ដោយ។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន លោក Abraham Tolentino បានអះអាងថា កីឡាករវ័យ ៤៤ឆ្នាំរូបនេះកំពុងស្វែងរកការវិលត្រឡប់ទៅកាន់សង្វៀនវិញនៅប្រទេសបារាំង ជាកន្លែងដែលលោកត្រូវពឹងទទួលបានកៅអី Universality។
លោក Tolentino និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«សមាជិកព្រឹទ្ធសភា Pacquiao បាននិយាយថា លោកចង់ទៅប្រកួតនៅទីក្រុងប៉ារីស ប៉ុន្តែមិនអាចចូលរួមប្រកួតជម្រុះក្នុងកីឡាអាស៊ី (Asian Games) នៅ Hangzhou 2022 ខែក្រោយបានទៀតទេ»។
Hangzhou 2022 ដែលជាការប្រកួតជម្រុះអូឡាំពិក មានកំណត់អាយុ ៤០ឆ្នាំសម្រាប់កីឡាទាំងអស់។
សម្រាប់ការប្រកួតប្រដាល់សាកល នៅទីក្រុងតូក្យូ ឆ្នាំ២០២០ កីឡាករ កីឡាការិនីត្រូវកើតនៅចន្លោះថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០២ ទើបមានសិទ្ធិចូលរួមប្រកួត។

បទប្បញ្ញត្តិនៃព្រឹត្តិការណ៍ប្រដាល់នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចែងថា «កីឡាករ និងកីឡាការិនី ដែលមានអាយុចន្លោះពី១៩ ទៅ ៤០ឆ្នាំត្រូវបានចាត់ថ្នាក់ជាអ្នកប្រដាល់»។
អង្គភាពភាគច្រើនបានអនុម័តបទប្បញ្ញត្តិនៅតូក្យូឆ្នាំ២០២០ ប៉ុន្តែរក្សាទុកឲ្យ«មានសិទ្ធិធ្វើការសម្រេចចិត្តចុងក្រោយទាក់ទងនឹងសិទ្ធិរបស់អ្នកប្រដាល់» សម្រាប់កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤។ ទោះយ៉ាងណា គេអាចត្រូវបានផ្តល់កៅអីលក្ខណៈ Universality ដោយដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
លក្ខខណ្ឌ Universality មានកៅអីបែបនេះចំនួន៩ប៉ុណ្ណោះគឺ ៥កៅអីសម្រាប់ស្ត្រី និង ៤កៅអីសម្រាប់បុរស ដោយគណៈកម្មាធិការជាតិអូឡាំពិក បានអញ្ជើញឱ្យដាក់សំណើនៅចន្លោះថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ការបញ្ជាក់អំពី Universality គឺត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
លោក Pacquiao បច្ចុប្បន្នមានទម្ងន់ ៦៦គីឡូក្រាម ហើយនឹងត្រូវជ្រើសរើសរវាងប្រភេទក្រោម ៦៣.៥គីឡូក្រាម ឬក្រោម ៧១គីឡូក្រាម ដែលមាននៅក្នុងវិញ្ញាសារបស់ Paris 2024។
លោក Pacquiao កើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៨ បានបញ្ចប់អាជីពជាអ្នកប្រយុទ្ធ ៧២លើក បន្ទាប់ពីចាញ់កីឡាករគុយបា Yordenis Ugás។

អ្នកប្រដាល់ជាប្រវត្តិសាស្ត្រត្រូវបានហាមឃាត់ពីការចូលរួមប្រកួតកីឡាអូឡាំពិក បន្ទាប់ពីបានប្រែក្លាយខ្លួនជាកីឡាករអាជីពនៅឆ្នាំ២០១៦។
ជាលទ្ធផល Pacquiao មិនធ្លាប់ប្រកួតនៅអូឡាំពិកទេ ប៉ុន្តែលោកបានចូលរួមនៅក្នុងពិធីដង្ហែនៅអូឡាំពិក ទីក្រុងប៉េកាំង ឆ្នាំ២០០៨ ក្នុងនាមជាអ្នកកាន់ទង់ជាតិរបស់ប្រទេសហ្វីលីពីន ដែលធ្វើឱ្យលោកក្លាយជាអ្នកដែលមិនធ្លាប់ចូលរួមជាលើកដំបូង ប៉ុន្តែទទួលបានឱកាសកាន់ទង់ជាតិដើរក្នុងក្បួន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


