កីឡា
មុនប៉ះកម្ពុជាយប់នេះ គ្រូលីបង់ដាក់គោលដៅឈ្នះគ្រប់ការប្រកួតក្នុងពូល AFC U23
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិលីបង់អាយុក្រោម២៣ឆ្នាំ លោក Miguel Moreira បានដាក់គោលដៅក្នុងការឈ្នះគ្រប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFC U23 Asian Cup Qatar នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្រុម U23 លីបង់ស្ថិតក្នុងពូល J ដែលមានក្រុមខ្លាំង អារ៉ាប៊ីសាអ៊ូឌីត ជាម្ចាស់ផ្ទះ និងជាម្ចាស់ការពារជើងឯកឆ្នាំចាស់ ព្រមទាំងមានក្រុម U23 កម្ពុជា និងក្រុម U23 ម៉ុងហ្គោលី។ ការប្រកួតជម្រុះក្នុងពូលនេះ ក្រុមលេខ១នៃពូលទាំង១១ បូករួមទាំងក្រុមលេខ២ល្អបំផុតចំនួន៤ ព្រមទាំងក្រុមម្ចាស់ផ្ទះ១ទៀត សរុបចំនួន១៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៤ នៅប្រទេសកាតារ។
កាលពីម្សិលមិញនេះ លោក Miguel Moreira គ្រូបង្វឹកលីបង់បាននិយាយថា ក្នុងពូល J ដែលមានអារ៉ាប៊ីសាអ៊ូឌីត កម្ពុជា និងម៉ុងហ្គោលីគឺជាពូលដ៏លំបាក ប៉ុន្តែលោកដាក់គោលដៅស្វែងរកជ័យជម្នះគ្រប់ការប្រកួត។

លោកបាននិយាយថា ៖«យើងដឹងថា ក្រុមអារ៉ាប៊ីសាអ៊ូឌីតជាក្រុមជើងឯកឆ្នាំចាស់ ហើយយើងមានផែនការរួចរាល់ហើយត្រៀមប៉ះម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត និងក្រុមកម្ពុជាដែលត្រូវប៉ះថ្ងៃបើកឆាក ប៉ុន្តែយើងមិនសូវមានព័ត៌មានច្រើនពីក្រុមម៉ុងហ្គោលីទេ»។
«យើងនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីសម្រេចគោលដៅ។ គោលដៅរបស់យើងគឺប្រយុទ្ធដើម្បីទទួលបានជ័យជម្នះគ្រប់ការប្រកួត បើទោះបីជាដៃគូខ្លាំងយ៉ាងណាក៏ដោយ»។ លោក Moreira បានសង្កត់ធ្ងន់។

លោក Moreira បានបញ្ជាក់ថា ក្រុមរបស់លោកត្រៀមខ្លួនបានល្អ ពីព្រោះការត្រៀមខ្លួននេះមិនមែនត្រឹមជាការជម្រុះក្នុងពានរង្វាន់ AFC U23 Asian Cup ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមខ្លួនសម្រាប់វគ្គជម្រុះកីឡាអូឡាំពិកនៅប្រទេសកុងហ្គោ និងពានរង្វាន់ Arab Championship នៅប្រទេសអាល់ហ្សេរីផងដែរ។
កម្មវិធីប្រកួតពូល J
- កម្ពុជា vs លីបង់ ម៉ោង៨យប់
- អារ៉ាប៊ីសាអ៊ូឌីត vs ម៉ុងហ្គោល ម៉ោង១១យប់
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


