កីឡា
យប់នេះ ដល់វេនU23កម្ពុជាប៉ះអារ៉ាប៊ីសាអ៊ូឌីតស្វែងរកកៅអីជុំផ្តាច់ព្រត្រ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ (U23) ត្រូវការឈ្នះដាច់ខាតពេលជួបក្រុមអារ៉ាប៊ីសាអ៊ូឌីតអាយុក្រោម២៣ឆ្នាំ ដើម្បីធានាកៅអីឡើងទៅជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U-23 Asian Qatar Cup វេលាម៉ោង១១យប់នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុម U-23 ឆ្លងកាត់ការប្រកូត ២លើកគឺឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ស្ថិតនៅលេខ២ក្នុងពូល J។ ការប្រកួតទី៣យប់នេះ កម្ពុជាធ្វើការធ្ងន់មែនទែនជាមួយម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីតជាក្រុមលេខ១ក្នុងពូល។ ក្រុមគោព្រៃជំទង់កម្ពុជាត្រូវការឈ្នះដាច់ខាតដើម្បីធានាកៅអីបានឡើងទៅជុំចុងក្រោយ ខណៈពូល J មាន ៤ក្រុម ដូច្នេះលទ្ធផលជាមួយក្រុមចំណាត់ថ្នាក់៤មិនត្រូវបានរាប់បញ្ចូលទេ។
២ប្រកួតរបស់កម្ពុជាស្មើ លីប៉ង់ ២-២ និងឈ្នះ ម៉ុងហ្គោលី ១-២ ខណៈ២ប្រកួតរបស់អារ៉ាប៊ីសាអ៊ូឌីតឈ្នះម៉ុងហ្គោលី ៣-១ និងឈ្នះលីបង់៣-០។
លក្ខខណ្ឌច្រើនសម្រាប់កម្ពុជាយប់នេះ ប្រសិនបើឈ្នះអារ៉ាប៊ីសាអ៊ូឌីត នឹងឡើងទៅលេខ១ក្នុងពូល ប៉ុន្តែប្រសិនបើស្មើ ឬចាញ់មានរឿងផ្សេងដែលត្រូវពិចារណាសម្រាប់កៅអីលេខ២ល្អបំផុតក្នុងពូល។ ជាមួយគ្នានេះ ប្រសិនបើ ម៉ុងហ្គោលី អាចយកឈ្នះលីបង់បាននោះ គឺជាអំណោយផលរបស់កម្ពុជា ពីព្រោះលីបង់នឹងធ្លាក់ទៅបាតតារាង ដូច្នេះលទ្ធផលដែលកម្ពុជាឈ្នះម៉ុងហ្គោលីបាន៣ពិន្ទុនឹងត្រូវគិតសម្រាប់ក្រុមលេខ២ល្អបំផុតក្នុងពូល។

ប្រវត្តិប្រកួត ៥ចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ២៣ឆ្នាំ
- កម្ពុជា ២-១ ម៉ុងហ្គោលី ពានរង្វាន់ AFC U-23 Asian Cup
- កម្ពុជា ២-២ លីប៉ង់ ពានរង្វាន់ AFC U-23 Asian Cup
- កម្ពុជា ០-២ ថៃ ពានរង្វាន់ AFF U-23 Championship
- កម្ពុជា ១-១ មីយ៉ាន់ម៉ា ពានរង្វាន់ AFF U-23 Championship
- កម្ពុជា ៥-០ ព្រុយណេ ពានរង្វាន់ AFF U-23 Championship
ប្រវត្តិប្រកួត ៥ចុងក្រោយរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្រោមអាយុ ២៣ឆ្នាំ
- អារ៉ាប៊ីសាអូឌីត ៣-០ លីប៉ង់ ពានរង្វាន់ AFC U-23 Asian Cup
- អារ៉ាប៊ីសាអូឌីត ៣-១ ម៉ុងហ្គោលី ពានរង្វាន់ AFC U-23 Asian Cup
- អារ៉ាប៊ីសាអូឌីត ១-១ ស៊ីរី ពានរង្វាន់ Pan Arab Games
- អារ៉ាប៊ីសាអូឌីត ២-១ អាល់ហ្សេរី ពានរង្វាន់ Pan Arab Games
- អារ៉ាប៊ីសាអូឌីត ២-១ ប៉ាឡេស្ទីន ពានរង្វាន់ Pan Arab Games
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


