កីឡា
កម្ពុជាខ្វះកីឡាការិនីបាល់ទាត់បង្ខំចិត្តដកខ្លួនពីការប្រកួតកីឡាទ្វីបអាស៊ី
កម្ពុជាបានសម្រេចដកក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិនដែលនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា ដល់ទី៨ ខែតុលា។

ការសម្រេចចិត្តដកក្រុមបាល់ទាត់នារីជម្រើសជាតិនេះដោយសារសហព័ន្ធមិនមានកីឡាការិនីគ្រប់គ្រាន់សម្រាប់ការចូលរួមប្រកួត។ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្ញើលិខិតទៅគណៈកម្មាធិការជាតិអូឡាំពិកដោយបានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាពិបាកស្វែងរកកីឡាការិនីដែលមានសក្តានុពលសម្រាប់ការចូលរួមប្រកួតកីឡាទ្វីបអាស៊ី លើកទី១៩ នៅប្រទេសចិន។ ដូច្នេះសហព័ន្ធពុំមានលទ្ធភាពក្នុងការប្រមូលផ្តុំក្រុមកីឡាការិនីដើម្បីបញ្ជូនទៅហ្វឹកហាត់ និងចូលរួមប្រកួតបានឡើយ។
ក្រុមបាល់ទាត់នារីកម្ពុជាត្រូវបានប្រមូលផ្តុំហ្វឹកហាត់នៅប្រទេសចិនកាលពីដើមឆ្នាំ២០២៣ដើម្បីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្នុងនោះមានកីឡាការិនីខ្មែរនៅក្រៅប្រទេសពីរបីនាក់ត្រូវបានកោះហៅចូលជម្រើសជាតិដើម្បីស៊ីហ្គេម។

ក្រុមនារីកម្ពុជាធ្វើបានល្អដោយបានបង្កើតកំណត់ត្រាជាលើកដំបូងក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដោយបានយកឈ្នះឡាវ ២-០ និងឈ្នះសិង្ហបុរី ១-០ ប៉ុន្តែចាញ់ថៃ ០-៣ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាចាញ់វៀតណាម ០-៤ និងបន្តចាញ់ថៃ ០-៦ សម្រាប់ការប្រកួតដណ្តើមមេដាយសំរិទ្ធ។
បន្ទាប់មក ក្រុមកីឡាការិនីបាល់ទាត់កម្ពុជាបានរំសាយដោយកីឡាការិនីខ្លះចេញទៅក្រៅប្រទេសវិញ កីឡាការិនីខ្លះជាប់រវល់ការសិក្សា ស្របពេលលីគបាល់ទាត់នារីកម្ពុជាមិនទាន់មាន ដូច្នេះជាហេតុធ្វើឲ្យសហព័ន្ធមិនអាចស្វែងរកកីឡាការិនីត្រៀមទៅប្រកួតកីឡាទ្វីបអាស៊ីបានឡើយ។

សូមបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសពូលសម្រាប់វិញ្ញាសាបាល់ទាត់នារីនៅកីឡាទ្វីបអាស៊ី លើកទី១៩ ក្រុមបាល់ទាត់នារីកម្ពុជាស្ថិតនៅពូល C ជាមួយ កូរ៉េខាងជើង និង សិង្ហបុរី ដែលកម្ពុជាធ្លាប់ឈ្នះនៅស៊ីហ្គេម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


