កីឡា
ជ័យជម្នះយប់មិញធ្វើឲ្យភ្នំពេញក្រោនបង្កើតកំណត់ត្រាថ្មី២យ៉ាង
ភ្នំពេញក្រោនតំណាងឲ្យក្លិបបាល់ទាត់កម្ពុជាទទួលបានជ័យជម្នះលើក្រុម Dynamic Herb Cebu FC ដោយលទ្ធផល ០-៣ ក្នុងដីរបស់ក្លិបហ្វីលីពីន វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់លំដាប់ទី២អាស៊ី AFC Cup យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈជ័យជម្នះនេះ ភ្នំពេញក្រោនបានបង្កើតកំណត់ត្រាថ្មី២យ៉ាងសម្រាប់ក្លិបផ្ទាល់ ក៏ដូចជាតំណាងឲ្យក្លិបបាល់ទាត់ប្រទេសកម្ពុជា។
កំណត់ត្រាទី១
ភ្នំពេញក្រោន បានបង្កើតកំណត់ត្រាឈ្នះការប្រកួត៣លើកជាប់គ្នាក្នុងពានរង្វាន់ AFC Cup ក្នុងនោះឈ្នះក្រុមជើងឯកឡាវ Young Elephant ដោយលទ្ធផល ៣-០ នៅវគ្គជម្រុះបឋមក្នុងទឹកដីកម្ពុជា។ នៅវគ្គខ្វែង Playoff ក្រុមតំណាងកម្ពុជាបានយកឈ្នះក្រុម Tampines Rover ដោយលទ្ធផល ២-៣ នៅទឹកដីសិង្ហបុរី ដើម្បីឡើងវគ្គចែកពូលដែលបានយកឈ្នះក្រុមតំណាងឲ្យក្លិបហ្វីលីពីន DH Cebu FC ដោយលទ្ធផល ០-៣។

កំណត់ត្រាទី២
ភ្នំពេញក្រោនបានក្លាយជាក្លិបតំណាងកម្ពុជាដំបូងគេដែលទទួលបានជ័យជម្នះនៅទឹកដីប្រទេសហ្វីលីពីនក្នុងពានរង្វាន់ AFC Cup។ កាលពីឆ្នាំ២០១៧ ក្រុមបឹងកេតតំណាងឲ្យកម្ពុជាក្នុងពានរង្វាន់នេះដោយស្ថិតនៅក្នុងពូល F ពេលនោះ បឹងកេត បានចាញ់ក្រុមហ្វីលីពីន Global FC ជើងទី១ក្នុងលទ្ធផល ០-២ នៅដីកម្ពុជា និងជើងទី២នៅដីហ្វីលីពីនចាញ់ ៣-១។
បឹងកេតដដែលស្ថិតនៅក្នុងពូល G ឆ្នាំ២០១៨ បានចាញ់ក្រុមហ្វីលីពីន Ceres-Negros ជើងទី១ដោយលទ្ធផល ០-៤ នៅដីកម្ពុជា និងជើងទី២ ចាញ់ធ្ងន់កក្នុងលទ្ធផល ៩-០ នៅដីហ្វីលីពីន។
នៅឆ្នាំ២០២០ ក្រុមព្រះខ័នរាជស្វាយរៀងតំណាងឲ្យក្រុមកម្ពុជាក្នុងពានរង្វាន់ដដែលនេះដោយស្ថិតនៅក្នុងពូល G។ ការប្រកួតជើងទី១ ត្រូវបានលុបចោល ប៉ុន្តែជើងទី២នៅទឹកដីហ្វីលីពីន ព្រះខ័នរាជស្វាយរៀងបានចាញ់ Ceres-Negros ដោយលទ្ធផល ០-៤។
នៅឆ្នាំ២០២២កន្លងទៅនេះ ក្លិបបាល់ទាត់ វិសាខា បានក្លាយជាក្រុមកម្ពុជាដំបូងគេដែលទទួលបានជ័យជម្នះលើក្រុមរបស់ប្រទេសហ្វីលីពីន ប៉ុន្តែពេលនោះឈ្នះក្រុម Kaya F.C.–Iloilo ដោយលទ្ធផល ១-២ នៅប្រទេសឥណ្ឌូណេស៊ីពោលគឺមិនមែននៅទឹកដីហ្វីលីពីនទេ។
អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ ភ្នំពេញក្រោនបានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ Cebu FC ដែលមានរយៈពេលជាង១ឆ្នាំ និងរក្សាសំណាញ់ទីរបស់ខ្លួនមិនឲ្យដៃគូស៊ុតចូល២លើកក្នុងចំណោម៣ប្រកួតក្នុងពានរង្វាន់ AFC Cup៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


