កីឡា
គ្រូបង្វឹក Cebu ថា បើគ្មានគ្រាប់បាល់ចុងវគ្គទី១ នោះក្រុមខ្លួននឹងធ្វើបានល្អ
លោក Joshua Schirmer គ្រូបង្វឹកក្លិប Dynamic Herb Cebu FC ចាត់ទុកការធ្លាយគ្រាប់បាល់ទី១ទើបធ្វើឲ្យក្រុមរបស់លោកចាញ់ភ្នំពេញក្រោនរហូតដល់ ០-៣ វគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ AFC Cup យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

Dynamic Herb Cebu FC បានបាត់បង់កំណត់ត្រាមិនដែលចាញ់រយៈពេលជាង១ឆ្នាំ ក្រោយចាញ់ក្លិបភ្នំពេញក្រោន។ បរាជ័យយប់មិញនេះមិនមែនជាលទ្ធផលដែលគ្រូបង្វឹក Cebu FC និងអ្នកគាំទ្រហ្វីលីពីនចង់បានទេ ដោយសារពួកគេលេងក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែបែរជាទទួលបានលទ្ធផលអាក្រក់លើសពីការរំពឹងទុក។
គ្រូបង្វឹក លោក Joshua Schirmer និយាយថា ៖«ខ្ញុំខកចិត្តក្នុងការប្រកួតដំបូងរបស់យើងនៅ AFC Cup។ ក្រុមរបស់ខ្ញុំធ្វើបានល្អនៅវគ្គទី១។ បើសិនគ្មានគ្រាប់បាល់កើតឡើងនៅចុងវគ្គទី១ទេ ហើយលទ្ធផល ០-០ ចប់វគ្គទី១ ខ្ញុំគិតថា ការប្រកួតនៅវគ្គទី២នឹងមានការប្រែប្រួលខ្លះ។ ពួកយើងត្រូវសិក្សាបន្ថែមទៀត ហើយមិនត្រូវមើលស្រាលគូប្រកួតទេ។ នេះជាពិសោធថ្មីមួយសម្រាប់យើង។ លទ្ធផលនេះគឺមិនមែនជាអ្វីដែលយើងចង់បានទេ»។
បន្ទាប់ពីត្រូវក្រុមភ្ញៀវរកបានគ្រាប់បាល់នាំមុខ ០-១ នៅនាទី៤៣ ចុងវគ្គទី១ ការប្រកួតនៅវគ្គទី២គឺជាពេលវេលាដែលក្រុមម្ចាស់ផ្ទះប្រឹងប្រែងដើម្បីរកគ្រាប់បាល់តាមស្មើ ប៉ុន្តែការប្រឹងប្រែងសម្រុកធ្វើឲ្យខ្វះចន្លោះនៅតំបន់ការពាររហូតធ្វើឲ្យភ្នំពេញក្រោនអាចរកបានគ្រាប់២បន្ថែមទៀត។

លោក Joshua Schirmer បន្ថែមថា ៖«ជាការពិតខ្ញុំត្រូវការធ្វើកំណែទម្រង់ខ្លះក្នុងតំបន់លេងមួយចំនួនដែលយើងធ្វើមិនបានល្អ។ លទ្ធផលយប់មិញជាងអ្វី ដែលយើងត្រូវចងចាំ។ ខ្ញុំគិតថា ការប្រកួតបានបញ្ចប់ហើយចឹងយើងឈប់គិតពីវា។ ចាប់ផ្តើមរៀបចំក្រុមឡើងវិញ និងស្វែងរកអ្វីដើម្បីអ្នកគាំទ្រ និងប្រជាជនហ្វីលីពីន»។
Cebu FC ជាក្លិបដែលទើបបង្កើតបាន ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពួកគេបានចូលរួមលេងក្នុងពានរង្វាន់ AFC Cup ក្នុងនាមជាម្ចាស់ជើងឯករងក្នុងលីគកំពូលហ្វីលីពីន។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកគេនឹងធ្វើដំណើរមកប្រកួតនៅប្រទេសកម្ពុជាជាមួយភ្នំពេញក្រោន នៅកីឡដ្ឋាន ស្មាតអរអេសអិន៕
អត្ថបទ៖ រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


