កីឡា
លោក Chatri សរសើរអនាគតភ្លឺស្វាងរបស់ ខាន់ ចេសា នៅស្ថាប័ន ONE
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានអរគុណដល់ស្ថាប័នប្រដាល់ធំប្រចាំតំបន់អាស៊ី ONE Championship បន្ទាប់ពីនាងបានប្រកួតចាញ់កីឡាការិនីអាមេរិក Danielle Kelly ដោយពិន្ទុកាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ការប្រកួតរយៈពេល១០នាទីសម្រាប់ជំនាញឃ្លេ កីឡាការិនីទាំងពីរធ្វើបានយ៉ាងល្អដូចគ្នាទាំងក្បាច់ឃ្លេ និងក្បាច់ការពារ ក៏ដូចក្បាច់ដោះពីគ្រោះថ្នាក់របស់ដៃគូ។ ខាន់ ចេសា ហាក់មានកម្លាំងស៊ុហ្វមិនពេញល្អដូចដែលនាងធ្លាប់ប្រកួតមុនៗទេ ខណៈមានឱកាសឃ្លេហើយ ប៉ុន្តែត្រូវបាន Kelly ដោះរួច ហើយមានឱកាសឡើងពីលើ។

បន្ទាប់ពីការតស៊ូយ៉ាងស្វិតស្វាញរយៈពេល១០នាទី ចៅក្រមបានកាត់សេចក្តីឲ្យកីឡាការិនីអាមេរិក Danielle Kelly ទទួលបានជ័យជម្នះដោយពិន្ទុមិនឯកច្ឆន្ទដើម្បីក្លាយជាកីឡាការិនីទី១ឈ្នះខ្សែក្រវាត់ពិភពលោកលើជំនាញឃ្លេក្រោមនៅស្ថាប័ន ONE Championship។
នេះជាការប្រកួតលើកទី៤របស់ Kelly ដោយឈ្នះ៣ និងស្មើ១ ខណៈ ខាន់ ចេសា ជាលើកដំបូងសម្រាប់ការប្រកួតនេះ។

ក្រោយចប់ការប្រកួត ខាន់ ចេសា បានសរសេរថា ៖«សូមអរគុណដល់ស្ថាប័ន ONE និងលោក Chatri ដែលបានផ្តល់ឱកាសឲ្យខ្ញុំបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ហើយខ្ញុំនឹងមកកាន់ទីនេះម្តងទៀត»។
ជាមួយគ្នានេះ លោក Chatri Sityodtong ស្ថាបនិក និងនាយកប្រតិបត្តិរបស់ ONE Championship បានលើកឡើងថា ៖«អនាគតរបស់អ្នកគឺភ្លឺស្វាងនៅក្នុង ONE! ជំនាញកីឡាជឺជីតស៊ូរបស់អ្នកគឺពិតជាស្រស់ស្អាត»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


