កីឡា
កីឡាករ Shan United លឿនៗជាកង្វល់របស់លោក Oleg ត្រូវដោះស្រាយយប់នេះ
គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi បានស្វែងយល់យ៉ាងច្បាស់ពីគុណភាពរបស់ក្រុម Shan United មុនពេលក្រុមទាំងពីរប៉ះគ្នាវេលាម៉ោង៧យប់ ថ្ងៃទី៥ ខែតុលា នេះ វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាការប្រកួតក្នុងផ្ទះលើកដំបូងសម្រាប់ភ្នំពេញក្រោន បន្ទាប់ពីបើកឆាកសន្សំពិន្ទុពូលដំបូងរកបាន៣ពិន្ទុពីជ័យជម្នះម្ចាស់ផ្ទះហ្វីលីពីន DH Cebu FC ដោយលទ្ធផល ០-៣។ ស្របពេល Shan United បានបរាជ័យក្នុងផ្ទះរបស់ខ្លួនក្រោមថ្វីជើងក្រុមអូស្ត្រាលី Macarthur FC ដោយលទ្ធផល ០-៣។
ជំនួបលើកទី២នារាត្រីនេះ ក្រុមទាំងពីរដាក់គោលដៅយកពិន្ទុដូចគ្នា ដើម្បីឱកាសឡើងវគ្គបន្ត។ លោក Oleg បានលើកឡើងថា ជ័យជម្នះលើកទី១ជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ការប្រកួតក្នុងផ្ទះថ្ងៃនេះ។

លោកបាននិយាយថា ៖«យើងបានតាមដានយ៉ាងយកចិត្តដាក់ពីការប្រកួតរបស់ Shan United នៅលីគមីយ៉ាន់ម៉ា។ យើងដឹងថា ពួកគេជាក្រុមរៀបចំបានល្អ។ ពួកគេមានកីឡាករច្រើនជាប់ជម្រើសជាតិ និងមានកាយសម្បទាមាំមួន»។
«កីឡាកររបស់ពួកគេមានល្បឿនលឿនៗ ដូច្នេះជាកង្វល់ដែលយើងត្រូវប្រុងប្រយ័ត្ន។ យើងមិនត្រូវបណ្តោយឲ្យពួកគេមានឱកាសចូលតំបន់គ្រោះថ្នាក់របស់យើងបានឡើយ។ ផ្ទុយទៅវិញ យើងត្រូវបង្កើតឱកាស និងរកគ្រាប់បាល់»។ លោក Oleg បានបញ្ជាក់។
គោលដៅរបស់ភ្នំពេញក្រោនគឺយកជ័យជម្នះឲ្យខាងតែបានដើម្បីឱកាសឡើងទៅវគ្គបន្ត ពីព្រោះក្រុមតំណាងកម្ពុជាមួយនេះមិនធ្លាប់បានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលឡើយក្នុងពានរង្វាន់ AFC Cup។

សូមបញ្ជាក់ថា កៅអីសម្រាប់ទស្សនាការប្រកួតវេលាម៉ោង៧យប់នេះមានត្រឹមតែ៥ពាន់ប៉ុណ្ណោះនៅកន្លែងមានដំបូល ពីព្រោះកន្លែងខាងជើង ត្បូង និងខាងកើតដែលមានកៅអីជ័យត្រូវបានដាក់ក្នុងពេលប្រកួតស៊ីហ្គេមមិនត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) អនុញ្ញាតឲ្យលក់សំបុត្រចូលអង្គុយទស្សនាឡើយ។
ភ្នំពេញក្រោន និង Shan United ធ្លាប់ជួបគ្នាម្តងក្នុងពានរង្វាន់ AFC President’s Cup កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដោយកាលនោះក្រុមមីយ៉ាន់ម៉ាបានយកឈ្នះដោយលទ្ធផល៤-៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


