កីឡា
គ្រូ Shan United លើកឡើងពីបញ្ហាក្នុងតំបន់ប្រយុទ្ធរបស់ខ្លួន
ការប្រកួតសន្សំពិន្ទុក្នុងពូល F ក្នុងពានរង្វាន់ AFC Cup ម្ចាស់ផ្ទះភ្នំពេញក្រោនបានយកឈ្នះក្លិប Shan United ដោយលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នករួមចូលទស្សនាផ្ទាល់ចំនួន ២៧១៩នាក់។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត លោក Han Win Aung គ្រូបង្វឹក Shan United និយាយថា ៖«សម្រាប់តំបន់ប្រយុទ្ធរបស់យើងធ្វើមិនបានល្អតាំងពីប្រកួតមុន។ ខ្ញុំត្រូវមានការកែប្រែខ្លះក្នុងតំបន់ប្រយុទ្ធ ព្រោះប្រកួតក្រោយនៅ AFC Cup ពួកយើងត្រូវជួបក្រុមខ្លាំង Cebu របស់ហ្វីលីពីនទៀត»។

ឆ្លងកាត់ការប្រកួត២លើកវគ្គសន្សំពិន្ទុក្នុងពូល Shan United ធ្វើមិនបានល្អទេ ដោយចាញ់ទាំង២ប្រកួតហើយមិនអាចរកគ្រាប់ស៊ុតបញ្ចូលទីបាន ក្នុងនោះការប្រកួតទី១ចាញ់ Macarthur ៣-០ និងការប្រកួតទី២ចាញ់ ភ្នំពេញក្រោន ៤-០។

ស្ថិតិការប្រកួតយប់មិញគឺក្លិប Shan United មានឱកាសស៊ុតសំដៅទីក្លិបភ្នំពេញក្រោន ៧លើក ប៉ុន្តែមិនចំគោលដៅសូម្បី១លើក ខណៈភ្នំពេញក្រោនមានឱកាសស៊ុតសំដៅទីរបស់ដៃគូ១៩លើកចំគោលដៅ១០លើក និងរកបាន៤គ្រាប់៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


