កីឡា
ឥណ្ឌូណេស៊ីកំពុងពិភាក្សាជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីដេញថ្លៃ World Cup 2034
ការប្រជែងកៅអីធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2034) ឆ្នាំ២០៣៤ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ស្របពេលប្រទេសឥណ្ឌូណេស៊ី កំពុងពិភាក្សាជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរីដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមគ្នា។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានដាក់សំណើរជាផ្លូវការ និងចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីដើមសប្តាហ៍នេះ ហាក់ដូចជាការដេញថ្លៃតែម្នាក់ឯងគត់រហូតដល់ពេលនេះ។

FIFA បានកំណត់ត្រឹមថ្ងៃទី៣១ ខែតុលា ដែលមានតែប្រទេសនៅទ្វីបអាស៊ី និងទ្វីបអូសេអានីប៉ុណ្ណោះដែលមានសិទ្ធិដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០៣៤។
ថ្លែងទៅកាន់ Sydney Morning Herald ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី លោក Erick Thohir បាននិយាយថា៖ «យើងកំពុងពិភាក្សា (ដេញថ្លៃ) ជាមួយអូស្ត្រាលី។ នៅពេលខ្ញុំធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី និងសិង្ហបុរី ប្រទេសទាំងពីរក៏បានបង្ហាញចំណាប់អារម្មណ៍ចូលរួមជាមួយឥណ្ឌូណេស៊ី និងអូស្ត្រាលីដែរ»។
«យើងមានជំហររឹងមាំណាស់។ ខ្ញុំគិតថា FIFA នឹងឃើញថា តំបន់មជ្ឈិមបូព៌ាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៅកាតារ កាលពីឆ្នាំមុន។ ជប៉ុន និងកូរ៉េក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះដែរ។ ខ្ញុំប្រាកដថា FIFA នឹងសាកល្បងប្រទេសផ្សេងទៀត។ សក្កានុពលក្នុងការឈ្នះ ប្រសិនបើយើងចូលរួមជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី គឺវាធំធេង»។ លោក Erick Thohir បានបន្ថែម។

ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី Antara បានផ្សាយថា លោកប្រធានាធិបតី Joko Widodo បានគាំទ្រការសម្រេចចិត្តនេះ ប៉ុន្តែមិនទាន់ជាផ្លូវការនៅឡើយ។
លោក Thohir ក៏បាននិយាយដែរថា ការវិវឌ្ឍមិនមែនជារឿងថ្មីនោះទេ។ ការពិភាក្សាបានធ្វើឡើងជាមួយអូស្ត្រាលី តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។
យ៉ាងណាមិញ ឥណ្ឌូណេស៊ី នឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំ (FIFA U-17 World Cup) ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។ កាលពីខែមីនា ប្រទេសនេះត្រូវបានដកហូតសិទ្ធិធ្វើម្ចាស់ផ្ទះ FIFA U-20 World Cup ដោយសារការជំទាស់នឹងការចូលរួមរបស់អ៉ីស្រាអែល។
ការដេញថ្លៃរបស់អារ៉ាប៊ីសាអ៊ូឌីត សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ក៏ប្រឈមមុខនឹងការរិះគន់ចំពោះការលាងកីឡាដោយសារកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ នោះមិនបានបញ្ឈប់មហិច្ឆតារបស់ប្រទេសឈូងសមុទ្រ ដែលបានវីនិយោគរាប់ពាន់លានដុល្លារ នៅក្នុងលីគអារ៉ាប៊ីសាអ៊ូឌីត និងបានទាក់ទាញកីឡាករល្បីមួយចំនួន។
ប្រទេសអេស្ប៉ាញ ម៉ារ៉ុក និងព័រទុយហ្គាល់ គ្រោងនឹងរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ដោយមានអ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន ធ្វើជាម្ចាស់ផ្ទះការប្រកួតបើកឆាក៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


