កីឡា
អត្តពលិក៣នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់
កីឡាការិនីហែលទឹក Eden Nimri កីឡាករបាល់ទាត់ Lior Asulin និងកីឡាករគប់បាល់ដំបង (Lacrosse) Mor Cohen ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងអ៉ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

កីឡាការិនី Nimri អាយុ២២ឆ្នាំដែលជាអនុសេនីយ៍ឯកនៅក្នុងកងកម្លាំងការពារអ៊ីស្រាអែល និងជាមេបញ្ជាការអង្គភាពយន្តហោះគ្មានមនុស្សបើកត្រូវបានសម្លាប់ខណៈពេលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាស់ នៅតំបន់ Nahal Oz។
នាងបានចូលរួមក្នុងព្រឹត្តិការណ៍ European Junior Open Water Swimming ឆ្នាំ២០១៨ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣០។ នាងក៏ធ្លាប់ចូលរួមប្រកួតពានរង្វាន់មេឌីទែរ៉ាណេ ឆ្នាំ២០១៤ និងពានរង្វាន់កីឡាសាលាអន្តរជាតិឆ្នាំ២០១៧ ផងដែរ។
សមាគមកីឡាហែលទឹកអ៊ីស្រាអែលបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ និងចូលរួមក្នុងកាន់ទុក្ខដ៏ក្រៀមក្រំរបស់គ្រួសារ Nimri។

ដោយឡែកកីឡាករ Asulin បានបាត់បង់ជីវិតក្នុងអំឡុងពេលប្រារព្ធពិធីខួបកំណើត ៤៣ឆ្នាំ របស់ខ្លួនក្នុងការប្រគំតន្ត្រី Supernova ដែលជាកន្លែងដែលមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ខ្សែប្រយុទ្ធរូបនេះលេងឱ្យក្លិបជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៧ និងស៊ុតបញ្ចូលទីបាន ១៧៦ គ្រាប់។ ក្លិបមួយក្នុងចំនោមក្លិបរបស់គេគឺ Hapoel Tel Aviv ដែលបានដឹងថា គ្រូបង្វឹកយុវជនរបស់ខ្លួន លោក Alon Shamli ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះផងដែរ។
ដោយឡែកការស្លាប់របស់កីឡាករគប់បាល់ដំបង (Iacrosse) Cohen ជាផ្នែកមួយនៃក្រុមគប់បាល់ដំបងជម្រើសជាតិត្រូវបានប្រកាសដោយសមាគម Lacrosse របស់អ៊ីស្រាអែល។
កីឡាករវ័យ ២៤ឆ្នាំដែលតំណាងឱ្យប្រទេសអ៊ីស្រាអែល ក្នុងការប្រកួតជើងឯកពិភពលោក U19 ឆ្នាំ២០១៦ មានមូលដ្ឋាននៅ Ashkelon ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលនៅជិតបំផុតរបស់អ៊ីស្រាអែលទៅនឹងតំបន់ ហ្គាហ្សាស្ទ្រីប ។
សមាគម Lacrosse របស់អ៊ីស្រាអែលបានពណ៌នាថា កីឡាករ Cohen ជា “បុរសវ័យក្មេងដ៏អស្ចារ្យ” ដែល “បានប៉ះជីវិតរបស់មនុស្សគ្រប់គ្នាដែលគាត់បានជួបប្រទះ” ។

ជម្លោះដ៏យូរអង្វែងដែលនាំឱ្យព្រឹត្តិការណ៍កីឡាជាច្រើនត្រូវបានលុបចោល ឬពន្យារពេលបានបែងចែកមតិជុំវិញពិភពលោក ជាពិសេសបន្ទាប់ពីអ៊ីស្រាអែលបានបដិសេធទទួលបានអាហារ ប្រេងឥន្ធនៈ អគ្គិសនី និងទឹកនៅលើតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


