កីឡា
សឿត បារាំង និយាយពីការប៉ះ Macarthur ថ្ងៃស្អែកខុសប្លែកពីការប៉ះ Shan និង Cebu
ក្លិបភ្នំពេញក្រោននឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមភ្ញៀវ Macarthur FC មកពីប្រទេសអូស្រ្តាលី ក្នុងវគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup ដែលការប៉ះគ្នាក្រុមដែលចាញ់។
កីឡាករ សឿត បារាំង បានប្រាប់«កម្ពុជាថ្មី»ថា ៖«ការជួប Macarthur ខុសប្លែកពីការជួបក្រុម Cebu និងក្រុម Shan United។ ខ្ញុំគិតថា Macarthur ជាក្រុមខ្លាំងនៅក្នុងពូល។ កីឡាកររបស់ពួកគេមានទាំងសមត្ថភាពបូករួមជាមួយកាយសម្បទាល្អទៀត។ ជាពិសេសគេមានខ្សែប្រយុទ្ធឆ្នើមដែលមានបទពិសោធលេងនៅលីគកំពូលនៅប្រទេសបារាំងទៀត»។

ការប្រកួត២លើកក្នុងពូលរបស់ Macarthur ទទួលបានជ័យជម្នះទាំង២ប្រកួត និងស៊ុតចូលទីដៃគូបាន១១គ្រាប់ តែរបូតគ្រាប់បាល់២គ្រាប់ប៉ុណ្ណោះ។ ក្រុមអូស្ត្រាលីមួយនេះមានកីឡាករបរទេស៣រូបទេគឺខ្សែបម្រើម៉ិកស៊ិកកីឡាករ Ulises Dávila, អ្នកចាំទីប៉ូឡូញកីឡាករ Filip Kurto និងខ្សែប្រយុទ្ធបារាំងកីឡាករ Valère Germain ដែលជាខ្សែប្រយុទ្ធឆ្នើមធ្លាប់លេងនៅលីគកំពូលរបស់ប្រទេសបារាំងរយៈពេល១៣ឆ្នាំ។

កីឡាករ សឿត បារាំង បានបន្ថែមថា ៖«ប៉ះ Macarthur ជាការប្រកួតមួយដ៏សំខាន់ដែលពួកយើងត្រូវខិតខំស្វែងរកជ័យជម្នះ។ ជារឿងល្អមួយសម្រាប់ខ្ញុំក៏ដូចជាក្រុមទាំងមូលនៅពេលយើងជួបក្រុមដែលដែលមានកីឡាករកម្រិតខ្ពស់ធ្លាប់លេងនៅលីគកំពូលបារាំង ព្រោះយើងរៀនសូត្រអ្វីថ្មីពីក្រុមគេបាន»៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


