Connect with us

កីឡា

Pep Muñoz ប្រាប់ថា ស្គាល់ច្បាស់ពីទម្រង់ងលេងរបស់បឹងកេត

បានផុស

នៅ

ជំនួបរវាងក្លិបព្រះខ័នរាជស្វាយរៀង និង​ម្ចាស់​ផ្ទះ បឹងកេត វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នឹងក្លាយជាការប្រកួតគួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​គាំទ្រ​របស់​ក្រុម​ទាំង​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសនី្នសីទសារព័ត៌មានមុនការប្រកួតលោក Pep Muñoz​ គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀងបាននិយាយថា ៖«ខ្ញុំបានមើលការប្រកួតរបស់បឹងកេតជាច្រើនលើក។ ខ្ញុំគិតថា ពួកគេជា​ក្រុមមួយ​ដ៏​​ល្អក្នុងលីគ។ ខ្ញុំ​ចូលចិត្តមើល​របៀបលេងរបស់បឹងកេត។ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ពួកគេ​តាំងពី​ដំបូងមកម្ល៉េះ។ ខ្ញុំគិតថា កាប្រកួតល្ងាចនេះជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ ដោយសារប្រកួតនេះក្រុមទាំង២គឺជាក្រុមចូលចិត្តគ្រប់គ្រងបាល់ដូចគ្នា ជាពិសេសការសម្រុកដើម្បីរកគ្រាប់បាល់»។

ព្រះខ័នរាជាស្វាយរៀងធ្វើបានយ៉ាងល្អ​ក្នុង​៨​ប្រកួតនៃ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។ ជំនួបសប្ដាហ៍​​ទី៩គឺជាការប្រកួត​ដែល​មិន​ងាយ​ស្រួល​សម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង។

លោក Pep Muñoz បន្ថែមថា៖«នេះជាការប្រកួតដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងហើយនេះជាការប្រកួតមួយដែលខ្ញុំទន្ទឹងរងចាំពីព្រោះក្រុមបឹងកេតជាក្រុមមួយដែលចូលចិត្តគ្រប់គ្រងបាល់ហើតរក្សាបាល់ច្រើននិងជាក្រុមមួយដែលរៀបចំបានល្អ។ សម្រាប់ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយដែរចំពោះការប្រកួតល្ងាចនេះ»៕

ប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ក្លិបទាំង២៖

-ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បឹងកេត ១​-១ ព្រះខ័នរាជស្វាយរៀង

-ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ព្រះខ័នរាងស្វាយរៀង ៤-០ បឹងកេត

-ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២២ បឹងកេត ០-១ ព្រះខ័នរាជស្វាយរៀង

-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ព្រះខ័នរាជស្វាយរៀង ២-២ បឹងកេត

-ថ្ងៃទី២៩​ ខែតុលា ឆ្នាំ២០២២ បឹងកេត ២-១ ព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម