កីឡា
ក្រុមខេត្តកំពង់ធំ និងកំពង់ចាម ឡើងវគ្គ៤ក្រុមថ្នាក់ខេត្តលើកដំបូងពានសម្តេចតេជោ
ក្រុមបាល់ទាត់ខេត្តកំពង់ធំ និងខេត្តកំពង់ចាម បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ថ្នាក់ខេត្ត បន្ទាប់ពីធ្វើបានល្អរៀងខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្រុមខេត្តកំពង់ធំបានប្រកួតស្មើជាមួយក្រុមខេត្តពោធិ៍សាត់ ដោយលទ្ធផល ១-១ នៅជើងទី១ ក្នុងដីរបស់ខេត្តពោធិ៍សាត់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ប៉ុន្តែសម្រាប់ការប្រកួតជើងទី១ក្នុងដីរបស់ខ្លួនថ្ងៃទី១០ ខែវិច្ឆិកា កំពង់ធំបានយកឈ្នះលើក្រុមភ្ញៀវពោធិ៍សាត់ដោយមិនឲ្យតដៃរួចគឺ ៥-១ ដូច្នេះសរុបទាំងពីរជើងឈ្នះដោយលទ្ធផល ៦-១ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តជាលើកដំបូង។
ចំណែកក្រុមខេត្តកំពង់ចាមក៏បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តជាលើកដំបូងដែរ ចាប់តាំងពីពានរង្វាន់ថ្នាក់ខេត្តត្រូវបានរៀបចំឲ្យមានតាំងពីឆ្នាំ២០១៩។ ជើងទី១ ថ្ងៃទី២៦ ខែតុលា កំពង់ចាមបានចាញ់ក្រុមភ្ញៀវ ភ្នំពេញហ្គាឡាក់ស៊ី ដែលជាក្រុមជើងឯកថ្នាក់ខេត្តឆ្នាំចាស់ដោយលទ្ធផល ០-១។

នៅជើងទី១ កាលពីថ្ងៃទី១ ខែវិច្ឆិកា កំពង់ចាមបានស៊ុតចូលភ្នំពេញហ្គាឡាក់ស៊ី១គ្រាប់ដើម្បីចប់ការប្រកួតទទួលបានជ័យជម្នះ ១-០ ដូច្នេះសរុបទាំងពីរជើងស្មើគ្នា ១-១។ ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី កំពង់ចាមបានយកឈ្នះដោយលទ្ធផល ៤-២ ដើម្បីបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមខេត្តកំពង់ចាម ប៉ះ ក្រុមខេត្តកំពង់ធំ ដូច្នេះមានន័យថា នឹងមានក្រុម១បានបង្កើតកំណត់ល្អមួយកម្រិតទៀតក្នុងការឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
ចំណែកពីរក្រុមទៀតគឺខេត្តបន្ទាយមានជ័យ និងក្រុមខេត្តត្បូងឃ្មុំ ប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមទាំងពីរនេះធ្លាប់ឡើងវគ្គពាក់កណ្តាលព្រ័ត្រ ជាពិសេស ខេត្តត្បូងឃ្មុំបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររហូតតាំងពីឆ្នាំ២០១៩មក ហើយក៏ធ្លាប់ឈ្នះជើងឯកនៅឆ្នាំ២០១៩។
លទ្ធផលជើងទី១
- ខេត្តកំពង់ចាម ០-១ ភ្នំពេញហ្គាឡាក់ស៊ី ថ្ងៃ២៦ ខែតុលា
- ខេត្តរតនគិរី ១-៣ ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣១ ខែតុលា
- ខេត្តពោធិ៍សាត់ ១-១ ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែតុលា
- ខេត្តព្រះសីហនុ ២-២ ខេត្តត្បូងឃ្មុំ ថ្ងៃទី១ ខែវិច្ឆិកា
លទ្ធផលជើងទី២
- ភ្នំពេញហ្គាឡាក់ស៊ី ០-១ ខេត្តកំពង់ចាម ថ្ងៃទី១ ខែវិច្ឆិកា (ពីរជើងស្មើ ១-១, ប៉េណាល់ទី ២-៤)
- ខេត្តត្បូងឃ្មុំ ៣-១ ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែវិច្ឆិកា (សរុបពីរជើង ៥-៣)
- ខេត្តកំពង់ធំ ៥-០ ខេត្តពោធិ៍សាត់ ថ្ងៃទី១០ ខែវិច្ឆិកា (សរុបពីរជើង ៦-១)
- ខេត្តបន្ទាយមានជ័យ ៧-២ ខេត្តរតនគិរី ថ្ងៃទី១០ ខែវិច្ឆិកា (សរុបពីរជើង ១០-៣)
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ខេត្តកំពង់ចាម vs ខេត្តកំពង់ចាម
- ខេត្តបន្ទាយមានជ័យ vs ខេត្តត្បូងឃ្មុំ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


