កីឡា
លោកគ្រូ ឃឹម បូរី បញ្ជាក់ពីបញ្ហាប្រឈមរបស់ណាហ្គាវើលដ៍ជុំទី១
ការប្រកួតជុំទី១ពានរង្វាន់ខេមបូឌានព្រីមៀរលីគបានបញ្ចប់ហើយ ក្រោយដំណើរអស់រយៈពេល៣ខែ ក្លិបណាហ្គាវើលដ៍ធ្វើមិនបានល្អទេ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងតារាងពិន្ទុ។

លោក ឃឹម បូរី គ្រូបង្វឹកក្លិបណាហ្គាវើលដ៍បានមើលឃើញពីចំណុចខ្វះខាតដែលក្រុមរបស់លោកធ្វើមិនបានល្អដោយសារកីឡាករបរទេសសំខាន់ៗរបួសច្រើន និងជាប់ពិន័យនៅពេលជិតបញ្ចប់ការប្រកួតជុំទី១។
លោក ឃឹម បូរី បានប្រាប់«កម្ពុជាថ្មី»ថា៖«សម្រាប់ស្ថានភាពជុំទី១គឺក្រុមរបស់ខ្ញុំធ្វើមិនបានល្អទេ ព្រោះកីឡាករសំខាន់ៗរបស់ខ្ញុំ៣រូបបានរបួស ហើយកីឡាករ Cristian ជាប់ពិន័យ៤ប្រកួត។ ការប្រកួត៣លើកចុងក្រោយរបស់ណាហ្គាវើលដ៍ មានកីឡាករបរទេសតែ២រូបលេងនៅលើទីលានគឺ Yuta និង Bektur។ បញ្ហាទាំងនេះហើយធ្វើឲ្យណាហ្គាវើលដ៍លេងការពារច្រើន។ នេះជាមូលហេតុដែលក្រុមយើងធ្វើមិនបានល្អ»។

ក្រោយបញ្ចប់ជុំទី១ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ បាល់ទាត់ណាហ្គាវើលដ៍ឈរនៅលេខរៀងទី៨ ក្នុងតារាងពិន្ទុដោយប្រកួត៩លើក ឈ្នះ២ ស្មើ៣ ចាញ់៤ មាន៩ពិន្ទុ។
ចំពោះការប្រកួតជុំទី២ បានមកដល់ ស្របពេលទីផ្សារដោះដូរកីឡាករលើកទី២នៅលីគកំពូលកម្ពុជា បានបើកដំណើរកាល លោក ឃឹម បូរី មានគម្រោងនាំយកកីឡាករបន្ថែមដើម្បីបំពេញចំណុចខ្វះខាត។ ជាពិសេសកីឡាករកំពុងរបួស៣រូបសំខាន់ៗគឺកីឡាករ Marques Marcio, Rafli Mursalim និង Alexandre Cardoso សុទ្ធតែជាកម្លាំងសំខាន់សម្រាប់ក្រុមទាំងមូល៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


