កីឡា
Yazan Al-Arab រងការពិន័យមិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់ម៉ាឡេស៊ីអស់មួយជីវិត
ខ្សែការពារកណ្តាលជនជាតិហ្ស៊កដានីកីឡាករ Yazan Al-Arab របស់ក្លិប Selangor F.C. ត្រូវបានហាមប្រាមពីបាល់ទាត់ម៉ាឡេស៊ីអស់មួយជីវិត បន្ទាប់ពីមានការប៉ះទង្គិចជាមួយអាជ្ញាកណ្តាលកាត់សេចក្តីលើទីលាន។

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសពីការសម្រេចចិត្ត តាមរយៈសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃច័ន្ទទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីកីឡាករ Yazan Al-Arab វ័យ២៨ឆ្នាំ បានទាត់ និងស្ដោះទឹកមាត់ដាក់អាជ្ញាកណ្តាលក្នុងការប្រកួត ដោយសារមានការខកចិត្ត ក្រោយការផ្លុំកញ្ចែបញ្ចប់របស់អាជ្ញាកណ្តាលក្នុងការប្រកួតរវាង ក្រុម Selangor និងក្រុម Terengganu ជើងទី២ ពានរង្វាន់ Malaysia Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Petaling Jaya កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្រោយហេតុការណ៍កើតឡើង ក្រុម Selangor បានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយកីឡាករ Yazan Al-Arab ដោយការយល់ព្រមគ្នាភ្លាមៗ បន្ទាប់ពីការស៊ើបអង្កេតវិន័យត្រូវបានធ្វើរួច។

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី បានធ្វើការហាមឃាត់ពេញមួយជីវិតទៅលើកីឡាករ Yazan Al-Arab មិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់ក្នុងប្រទេសម៉ាឡេស៊ី ស្របតាមច្បាប់មាត្រា៥១ កថាខណ្ឌ ១(a) និងមាត្រា៥៩ នៃក្រមវិន័យ ។ ការសម្រេចចិត្តនេះកីឡាករ Yazan Al-Arab អាចធ្វើការបានប្តឹងឧទ្ធរណ៍បាន។ ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា៖«សម្រាប់ការចោទប្រកាន់ដំបូង គាត់ត្រូវបានព្យួរ៤ប្រកួត ហើយការចោទប្រកាន់ទី២ គាត់ត្រូវបានហាមឃាត់អស់មួយជីវិត»។
ទោះជាយ៉ាងណា គណៈកម្មការបានសម្រេចតាមមាត្រា៤៣ នៃក្រមវិន័យរបស់ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ជាលទ្ធផលនៃការរំលោភបំពានច្បាប់ដែលបានកំណត់។ គណៈកម្មការអាចដាក់ទោសចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដោយមិនមានការលើកលែង។ ការដាក់ទណ្ឌកម្មលើកីឡាកររូបនេះគឺជាការហាមប្រាមមួយជីវិត ពីការចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់ រួមទាំងការគ្រប់គ្រងបាល់ទាត់ និងសកម្មភាពកីឡា ក៏ដូចជាសកម្មភាពពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសម៉ាឡេស៊ី៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Thestar
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


