កីឡា
មុនប៉ះគ្នាថ្ងៃស្អែក គ្រូត្បូងឃ្មុំប្រាប់ថា ស្គាល់ច្បាស់ពីចំណុចខ្លាំងរបស់កំពង់ចាម
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្តឈានដល់វគ្គផ្ដាច់ព័្រត្រ ហើយ ដោយក្រុមត្បូងឃ្មុំត្រូវជួបជាមួយក្រុមកំពង់ចាម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៦:៣០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក អុីវ សារី គ្រូបង្គោលក្រុមខេត្តត្បូងឃ្មុំ ស្គាល់ច្បាស់ពីទម្រង់លេង និងចំណុចខ្លាំងរបស់ក្រុមខេត្តកំពង់ចាម ដោយសារក្រុមរបស់លោកធ្លាប់ឈ្នះក្រុមកំពង់ចាម២លើកហើយនៅវគ្គសំន្សពិន្ទុក្នុងពូលកន្លងមក។
ក្នុងសន្នីសទីសារព័ត៌មានមុនការប្រកួត លោក អុីវ សារី គ្រូបង្គោលក្រុមត្បូងឃ្មុំ បាននិយាយថា៖«ចំណុចខ្លាំងរបស់ក្រុមកំពង់ចាមគឺការប្រើបច្ចេកទេសរៀបចំលេងបាល់ពីក្រោមច្រើន។ ខ្សែការពារកំពង់ចាមក៏ល្អ ជាពិសេសតំបន់បម្រើរបស់ពួកគេគឺកាន់់តែល្អ។ ចំពោះទម្រង់លេងរបស់ក្រុមកំពង់ចាមគឺចូលចិត្តលេងទប់ហើយវាយបក»។

ក្នុងវគ្គសំន្សពិន្ទុក្នុងពូលក្រុមខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ធ្លាប់ជួបគ្នា២លើក ដោយការប្រកួតលើកទី១ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមត្បូងឃ្មុំ បានឈ្នះក្រុមកំពង់ចាម ដោយលទ្ធផល ១-០ និងការប្រកួតលើកទី២ នៅថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៣ ក្រុមត្បូងឃ្មុំ បន្តយកឈ្នះក្រុមកំពង់ចាមលទ្ធផល ១-០ ទៀត។
ការប្រកួតស្អែកនេះក្រុមខេត្តត្បូងឃ្មុំមានមានប្រៀប ដោយសារពួកគេធ្លាប់ឡើងដល់វគ្គផ្ដាច់ព័្រត្រពានសម្តេចតេជោថ្នាក់ខេត្ត៣លើកជាប់គ្នាក្នុងឆ្នាំ២០១៩ ២០២០ និង២០២១។ លទ្ធផលក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ៣លើកនោះ ក្រុមខេត្តត្បូងឃ្មុំ ក្លាយជាម្ចាស់ជើងឯក១លើក និងម្ចាស់ជើងឯករង២លើក៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


