កីឡា
អ្នកគាំទ្រកំពង់ចាមគ្រោងលើកទ័ពមកគាំទ្រក្រុមខ្លួនដល់ភ្នំពេញល្ងាចនេះ
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៦:៣០នាទីយប់ ក្រុមខេត្តកំពង់ចាម ត្រូវជួបជាមួយក្រមខេត្តត្បូងឃ្មុំ នៅពុហកីឡដ្ឋានជាតិអូឡាំពិក វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត។

ក្រុមខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ងួន បូរី ពិតជាធ្វើបានល្អមែនទែន ដែលបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោថ្នាក់ខេត្ត។ រឿងដែលគួរឲ្យភ្ញាក់មួយទៀតនោះ ក្រុមខេត្តកំពង់ចាមបានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ីដែលជាម្ចាស់ជើងឯកឆ្នាំមុន ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ជាពិសេសអ្នកគាំទ្រយ៉ាងច្រើនគ្រោងនឹងមកគាំទ្រលើកទឹកចិត្តក្រុមរបស់ខ្លួនដល់រាជធានីភ្នំពេញទៀតផង។
តាមការឲ្យដឹងពីគ្រូខេត្តកំពង់ចាម លោក ងួន បូរី ថា អ្នកគាំទ្រជាច្រើនបានតៀមរួចរាល់ហើយដើម្បីឡើងមកគាំទ្រក្រុមកំពង់ចាមដល់ភ្នំពេញ។ ជាពិសេសបងបងប្អូនសាច់ញាតិរបស់កីឡាករម្នាក់ៗនៅតាមភូមិនីមួយៗសុទ្ធតែបានត្រៀមខ្លួនទាំងរថយន្តតូចធំដើម្បីឡើងមករាជធានីភ្នំពេញ។

សម្រាប់ក្រុមខេត្តកំពង់ចាមទាំងកីឡាករ និងគ្រូបង្វឹក សុទ្ធតែបេ្ដជ្ញាខិតខំប្រឹងប្រែងដើម្បីបង្កើតកំណត់ត្រាថ្មីសម្រាប់ខេត្ត។ លោក លោក ងួន បូរី ក៏បានស្គាល់ច្បាស់ពីទម្រង់លេងរបស់ក្រុមខេត្តត្បួងឃ្មុំ ដោយសារក្រុមទាំង២ក៏ធ្លាប់ជួបគ្នាក្នុងវគ្គប្រកួតសំន្សពិន្ទុក្នុងពូល២លើក ដោយខេត្តកំពង់ចាមចាញ់ខេត្តត្បូងឃ្មុំទាំង២លើក៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


