កីឡា
ក្រោយរង់ចាំ៣៨ឆ្នាំ យុវជនអាល្លឺម៉ង់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup U17 ជាលើកទី២
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់អាយុក្រោម១៧ឆ្នាំ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រជើងឯកពិភពលោកអាយុក្រោម១៧ឆ្នាំ (World Cup U17) ជាលើកទី២ក្នុងប្រវត្តិសាស្រ្ត ក្រោយរង់ចាំអស់រយៈពេល៣៨ឆ្នាំ បន្ទាប់ពីបានឈ្នះក្រុមអាហ្សង់ទីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អាល្លឺម៉ង់ធ្វើមិនសូវបានល្អទេក្នុងការប្រកួតជើងឯកពិភពលោក World Cup U17 បើគិតចាប់តាំងពីឆ្នាំ១៩៨៥ ជាឆ្នាំដំបូងដែលព្រឹត្តិការណ៏នេះចាប់ផ្ដើម។ នៅឆ្នាំដំបូងនោះ អាល្លឺម៉ង់បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ក្រុមនីហ្សេរីយ៉ា ២-០ នៅប្រទេសចិន ប៉ុន្តែក្រោយមកធ្វើមិនបានលទ្ធផលល្អទេ។ ទើបដល់ឆ្នាំ២០២៣នេះបានពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀត។

ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ អាល្លឺម៉ង់ត្រូវធ្វើការធ្ងន់ជាមួយក្រុមយុវជនបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup U17។ អាល្លឺម៉ង់ដែលដឹកនាំដោយគ្រូបង្វឹកលោក Christian Wuck ធ្វើបានយ៉ាងល្អតាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ។
វគ្គសន្សំពិន្ទុ ក្រុមអាល្លឺម៉ង់ឈរលេខ១ ក្នុងពូល F ដោយប្រកួត៣លើកឈ្នះទាំង៣ មាន៩ពិន្ទុ។ នៅវគ្គ១៦ក្រុមចុងក្រោយ ពួកគេបានយកឈ្នះសហរដ្ឋអាមេរិកដោយលទ្ធផល ៣-២ និងវគ្គ៨ក្រុមចុងក្រោយបន្តយកឈ្នះអេស្ប៉ាញ ១-០។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អាល្លឺម៉ង់បានឈ្នះអាហ្សង់ទីន ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៤-២ ស្មើគ្នា ៣-៣។

ជំនួបវគ្គផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ ចាំមើលថា ក្រុមយុវជនអាល្លឺម៉ង់អាចបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងជើងឯក World Cup U17 ជាលើកដំបូងបានទេ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


