កីឡា
អបអរសាទរ! ភ្នំពេញក្រោនឈ្នះ Cebu ៤-០ បង្កើនក្តីសង្ឃឹមខ្ពស់ឡើងវគ្គបន្ត
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះក្រុមហ្វីលីពីន Cebu FC ដោយលទ្ធផល ៤-០ វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup យប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គ្រាប់បាល់៤គ្រាប់របស់ម្ចាស់ផ្ទះភ្នំពេញក្រោនរកបានដោយខ្សែប្រយុទ្ធជប៉ុន Shimizu នៅនាទីទី១២ និងគ្រាប់ទី២រកបានដោយខ្សែបម្រើកណ្តាលជប៉ុន Yudai Ogawa តាមរយៈការស៊ុតហ្វ្រីឃីតយ៉ាងស្អាតនៅនាទីទី២៩ ហើយ២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធវ័យក្មេងទើបដូរចូល លឹម ពិសុទ្ធ នៅនាទីទី៦៧ និង៧៩។ ចំពោះក្រុមភ្ញៀវ Ceub ក៏មានឱកាសស៊ុតជាច្រើនលើកដែរ ប៉ុន្តែអ្នកចាំទី អ៊ុំ វិចិត្រ សង្គ្រោះបាល់បានយ៉ាងល្អ។

ពេលនេះ ភ្នំពេញក្រោន នៅតែឈរចំណាត់ថ្នាក់លេខ២ក្នុងពូល F មាន១២ពិន្ទុ ស្មើនឹងក្រុមលេខ១ក្នុងពូលរបស់អូស្ត្រាលី Macarthur FC។ ការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ ភ្នំពេញក្រោនកាន់តែមានភាគរយខ្ពស់ក្នុងការបង្កើតឱកាសឡើងទៅវគ្គបន្ត ខណៈកំពុងឈរចំណាត់ថ្នាក់លេខ១ក្នុងនាមជាក្រុមលេខ២ល្អបំផុត ដោយនាំមុខគូប្រជែងគឺក្រុមរបស់ម៉ាឡេស៊ី Terengganu ដែលមាន៩ពិន្ទុ ហើយក្រុមរបស់វៀតណាម Haiphong មាន៧ពិន្ទុអស់ឱកាសប្រជែងក្រុមលេខ២ល្អបំផុត។

ការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុចុងក្រោយ ភ្នំពេញក្រោនត្រូវធ្វើដំណើរទៅទឹកដីរបស់មីយ៉ាន់ម៉ាដើម្បីតទល់ជាមួយក្រុម Shan United ហើយក្រុម Cebu FC ត្រូវទទួលក្រុមអូស្ត្រាលី Macarthur FC នៅថ្ងៃទី១៤ ខែធ្នូដូចគ្នា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


