កីឡា
គ្រូព្រះខ័នរាជស្វាយរៀងសរសើរអ្នកចាំទី ស៊ូ យ៉ាទី ធ្វើបានល្អឥតខ្ចោះ
ណាហ្គាវើលដ៍បានក្លាយជាក្រុមដំបូងគេសម្រាប់ការបញ្ឈប់ក្រុមព្រះខ័នរាជស្វាយរៀងក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះតាមរយៈលទ្ធផល ១-០ នៅដីរបស់ខ្លួននាខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។

គ្រាប់បាល់ជ័យជម្នះក្នុងសប្តាហ៍ទី១២របស់ណាហ្គាវើលដ៍បានកើតឡើងតាំងពីនាទីទី៦ ដើមវគ្គទី១ ដោយខ្សែការពារ ឡេង មករា តែតចូល បន្ទាប់ពីខ្សែការពារ នេន សុធារ័ត្ន លើកបាល់ហ្វ្រីឃីក។ ការប្រកួតបន្តបន្ទាប់មក ព្រះខ័នរាជស្វាយរៀងគ្រប់គ្រងលើការប្រកួតស្ទើរទាំងស្រុងរហូតដល់ចប់ ប៉ុន្តែណាហ្គាវើលដ៍បានចុះការពារភាគច្រើនបំផុត ហើយអ្នកចាំទី ស៊ូ យ៉ាទី បានសង្គ្រោះយ៉ាងល្អឥតខ្ចោះមិនក្រោម២០លើកឡើយ។
ពាក់ព័ន្ធនឹងការប្រកួតនេះ លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានលើកឡើងថា ៖«យើងបានគ្រប់គ្រងការប្រកួតតាំងពីដំបូងរហូតដល់ចប់ការប្រកួត។ យើងមានឱកាសច្រើនណាស់ក្នុងការរកគ្រាប់បាល់តាមរយៈបច្ចេកទេសជាច្រើន ប៉ុន្តែអ្នកចាំទី ស៊ូ យ៉ាទី ពិតជាធ្វើបានយ៉ាងល្អឥតខ្ចោះ»។

«តាមធម្មតា យើងអាចរកបានគ្រាប់បាល់តាមរយៈបច្ចេកទេសលេងទាំងនោះ តែលើកនេះធ្វើមិនបានសម្រេច។ យើងនៅមានការប្រកួតច្រើនទៀត។ យើងដឹងថា ក្រុមទាំងអស់សុទ្ធតែធ្វើអ្វីគ្រប់យ៉ាងដើម្បីយកឈ្នះពួកយើង ដូច្នេះយើងត្រូវតែឆ្ពោះទៅការប្រកួតបន្ទាប់ទៀតដោយខំប្រឹងព្យាយាមធ្វើឲ្យបានល្អជាងនេះ ជាពិសេសនៅក្នុងប្រអប់គ្រោះថ្នាក់»។ លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានសង្កត់ធ្ងន់។

ព្រះខ័នរាជស្វាយរៀងដែលបានចាញ់ជាលើកដំបូងក្នុងចំណោម១២ប្រកួតនៃខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ មាន៣១ពិន្ទុ បន្តឈរលេខ១ក្នុងតារាងពិន្ទុ ដោយបាននាំមុខគូប្រជែងលេខ២គឺភ្នំពេញក្រោន (២៣ពិន្ទុ) ដល់ទៅ៨ពិន្ទុ ប៉ុន្តែភ្នំពេញក្រោនមិនទាន់ប្រកួតសប្តាហ៍ទី១២ទេដោយត្រូវប្រកួតនៅល្ងាចថ្ងៃចន្ទនេះជាមួយក្រសួងការពារជាតិ។ ប្រសិនបើភ្នំពេញក្រោនឈ្នះនឹងកាត់បន្ថយពិន្ទុនៅសល់ការនាំមុខត្រឹម៥ពិន្ទុ។
អ្វីដែលគួរឲ្យកត់សំគាល់ក្នុងជើងទី២ ណាហ្គាវើលដ៍ធ្វើបានល្អដោយបានប្រកួតស្មើជាមួយក្រុមខ្លាំង វិសាខា ១-១ នៅសប្តាហ៍ទី១១ និងឈ្នះព្រះខ័នរាជស្វាយរៀង ១-០ នៅសប្តាហ៍ទី១២ បន្ទាប់ពីធ្វើមិនសូវបានល្អកាលពីជើងទី១។ ទោះបីជាយ៉ាងណា ណាហ្គាវើលដ៍នៅមិនទាន់មានទម្រង់ប្រយុទ្ធគួរឲ្យកត់សំគាល់ច្រើនឡើយដោយបានព្យាយាមការពារ និងវាយបកភាគច្រើន៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


