កីឡា
អ្នកឧកញ៉ាម្នាក់ប្រកាសជូនមាសសុទ្ធ២គីឡូ បើក្រុមបាល់ទះកម្ពុជាឈ្នះមេដាយមាសស៊ីហ្គេម
អ្នកឧកញ៉ា លាង ម៉េង សេដ្ឋីស្រុកខ្មែរមួយរូបបានប្រកាសផ្តល់មាសសុទ្ធទម្ងន់២គីឡូក្រាម ប្រសិនបើក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខ។

ការប្រកាសរបស់អ្នកឧកញ៉ា លាង ម៉េង បានធ្វើឡើងនៅពេលចូលរួមប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុមបាល់ទាត់សសយកខេត្តព្រៃវែងជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវដើម្បីអបអរសាទរខួបលើកទី៤៥ ថ្ងៃកំណើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តព្រៃវែង។

អ្នកឧកញ៉ា លាង ម៉េង ដែលបានចូលរួមលេងបាល់ទាត់ក្នុងពេលនោះដែរមានប្រសាសន៍ថា ៖«ខ្ញុំពិតជាសប្បាយចិត្តមែនទែនឯកឧត្តមឧប (ឧបនាយករដ្ឋមន្ត្រី ស សុខា) ជាពិសេសឯកឧត្តម អាំង សិរីពិសិដ្ឋ អគ្គលេខាធិការបានអង្គុយគិតគូរជាមួយគ្នា ធ្វើយ៉ាងម៉េចរកវិធីឲ្យក្រុមបាល់ទះប្រកួតស៊ីហ្គេមទទួលបានមេដាយមាស។ ខ្ញុំចង់សុំឯកឧត្តមឧបទុកឲ្យហើយថា ប្រសិនបើប្រកួតស៊ីហ្គេម បានមេដាយមាស ខ្ញុំធ្វើមាស២គីឡូជូនតែម្តងឯកឧត្តមឧប។ សន្យាអត់? ធ្វើម៉េចឲ្យបានមេដាយមាស ពីព្រោះបានមេដាយមាសគឺមិនមែនដើម្បីតែសហព័ន្ធទេគឺផ្តល់កិត្តិយសដល់ប្រជាជន១៦លាននាក់»។

កាលពីចុងខែវិច្ឆិកាកន្លងទៅ អ្នកឧកញ៉ារូបនេះទើបតែបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥០ម៉ឺនដុល្លារអាមេរិក ពោលគឺ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំរយៈពេល៥ឆ្នាំដើម្បីអភិវឌ្ឍកីឡាបាល់ទះកម្ពុជាឆ្ពោះទៅរកការដណ្តើមមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា ជាពិសេសស៊ីហ្គេមបន្ទាប់នៅឆ្នាំ២០២៥ដែលប្រទេសថៃធ្វើម្ចាស់ផ្ទះ។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងបានបង្កើតកំណត់ត្រាមួយកម្រិតទៀតគឺឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

កាលពីខែវិច្ឆិកា សហព័ន្ធកីឡាបាល់ទះកម្ពុជាទើបតែបានរៀបចំព្រឹត្តិការណ៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ហើយតាមការគ្រោងទុកនឹងរៀបចំការប្រកួតលីគបាល់ទះកំពូលកម្ពុជាហៅថា «តេជោលីគ»ជាលើកដំបូងនាពេលដ៏ខ្លីខាងមុខ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


