កីឡា
លោក មាស ចាន់ណា ក្លាយជាគ្រូធំវិសាខាលើកទី២
ក្លិបបាល់ទាត់វិសាខាបានប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ពីការតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្គោល បន្ទាប់ពីបញ្ចប់កុងត្រាលោក Simon McMenemy កាលពីថ្ងៃអង្គារ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៣។
លោក មាស ចាន់ណា កាន់អាជ្ញាប័ណ្ណ A License ជាគ្រូបង្វឹកកម្ពុជាមួយរូប ដែលមានបទពិសោធដឹកនៅលីគកំពូលច្រើនឆ្នាំ។

ឆ្នាំ២០១២-១៣ លោក មាស ចាន់ណា បានដឹកនាំក្រុមណាហ្គាវើលដ៍ ឈ្នះពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឆ្នាំ២០២១ លោកត្រូវបានតែងតាំងជាគ្រូបង្វឹកវិសាខាដែលបានឈ្នះពានសម្ដេចតេជោ ហ៊ុន សែន មានឱកាសទៅលេងពាន AFC Cup។
ការប្រកួតជុំទី២ ខេមបូឌានព្រីមៀរលីគ វិសាខា បច្ចុប្បន្នឈរលេខ៣ បន្ទាប់ពី១២ប្រកួត ឈ្នះ៧ ស្មើ២ និងចាញ់៣ មាន២៣ពិន្ទុ។ ទីផ្សារដោះដូរកីឡាករនៅកម្ពុជានឹងត្រូវបិទទ្វារនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដូច្នេះលោក មាស ចាន់ណា មានឱកាសរៀបចំក្រុមជាថ្មី៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


