កីឡា
លន បញ្ញា ផ្ដាំទៅអ្នកចង់ចាប់អាជីពប្រដាល់កុំធ្វើតាមអារម្មណ៍
កីឡាករ លន បញ្ញា ម្ចាស់មេដាយមាសស៊ីហ្គេមបានផ្តាំទៅអ្នកដែលចង់ចាប់អាជីពប្រដាល់ត្រូវសួរខ្លួនឯងឲ្យច្បាស់មុនធ្វើការសម្រេចចិត្តថាតើខ្លួនពិតជាស្រឡាញ់ប្រដាល់ពិតប្រាកដឬយ៉ាងណា។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» អ្នកលេងគុនខ្មែរ លន បញ្ញា បានប្រាប់ទៅប្អូនៗ និងអ្នកមានបំណងចាប់អាជីពប្រដាល់ថា សូមកុំធ្វើតាមអារម្មណ៍ខ្លួនឯង ដោយគ្រាន់តែឃើញគុនខ្មែរកំពុងល្បី ហើយចង់ចូលហ្វឹកហាត់តាមអារម្មណ៍ ពីព្រោះគុនខ្មែរត្រូវការហ្វឹកហាត់តាំងពីក្មេង និងត្រូវមានទេពកោសល្យថែមទៀត។
លន បញ្ញា បាននិយាយថា ៖«ប្រសិនបើចាប់អាជីពគុនខ្មែរដោយគ្មានឆន្ទៈពិតប្រាកដ ឃើញគេហាត់ ក៏ចង់ហាត់ដែរជារឿងមិនល្អទេ។ ចាំថា ត្រូវមានឆន្ទៈ និងចំណងចំណូលចិត្តពិតប្រាកដ។ ចំណុចសំខាន់មួយទៀតគឺត្រូវមានរាងកាយមាំមួន។ ត្រូវមើលថា កាយសម្បទាយើងមានអំណោយផលសម្រាប់អាជីពឈឺខ្លួន? បើសុខភាពយើងមិនល្អ សូមកុំចូលហ្វឹកហាត់។ ការហាត់គុនខ្មែរត្រូវមានរាងកាយមាំមួន សុខភាពល្អ ដោយមានដុងពីកំណើត មានឆន្ទៈស្រឡាញ់ពិតប្រាកដចាំមកហ្វឹកហាត់ទើបជោគជ័យ។ អ្នកមានអាយុច្រើនចាប់ពី២៥ឆ្នាំឡើងទៅ យកល្អកុំហាត់ ពីព្រោះការហាត់គុនខ្មែរត្រូវការហ្វឹកហាត់តាំងពីក្មេង តែត្រឹមអាយុ១៨ឆ្នាំអាចចូលហ្វឹកហាត់បាន»។

លន បញ្ញា ជាកីឡាករឃីកបុកស៊ីង និងគុនខ្មែរដ៏ល្អម្នាក់នៅក្នុងប្រទេសកម្ពុជាដែលបានឈ្នះមេដាយមាស១ និងប្រាក់១ ពីកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។ នៅស៊ីហ្គេម លើកទី៣២ រូបគេបានឈ្នះមេដាយមាសលើកីឡាឃីកបុកស៊ីងទម្ងន់ ៦៧គីឡូក្រាម ក្រោយឈ្នះកីឡាករ Haris Sofyan Abdul របស់ឥណ្ឌូណេស៊ី។ គិតត្រឹមចុងឆ្នាំ២០២៣ រូបគេជាកីឡាករគុនខ្មែរមួយរូបដែលមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតគុនខ្មែរជិត៣ឆ្នាំចុងក្រោយ។
លន បញ្ញា មានឱកាសប្រកួតដណ្ដើមរង្វាន់រថយន្ត២លើកហើយ ប៉ុន្តែការប្រកួតលើកទី១នៅប្រទេសអូស្រ្តាលីបានខកខានទៅវិញដោយសារមានបញ្ហាសុខភាព។ សម្រាប់ឱកាសដណ្តើមរង្វាន់រថយន្តលើកទី២ពីប៊ូសស្ត្រង រូបគេត្រៀមខ្លួនបានយ៉ាងល្អ៕
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


