កីឡា
ការប្រកួតហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១៩កុម្ភៈ
សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសពីការរៀបចំប្រកួតដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១នេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ និង ២០កុម្ភៈខាងមុខ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ។

នេះជាការប្រកួតដោយបើកទូលាយ (Open) ដែលវិញ្ញាសាមានចាប់ពីវ័យក្មេង កីឡាករ-កីឡាការិនីជំនាញ និង កីឡាជនពិការ ក៏អាចចូលរួមប្រកួតបានដែរ។ ព្រឹត្តិការណ៍ប្រកួតហែលទឹកដណ្ដើមពានរង្វានលោកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ បានត្រូវអាក់ខានមួយឆ្នាំ ដោយសារតែការរាតត្បាតនៃមេរោគកូវីដ១៩ តែសម្រាប់ឆ្នាំនេះ គឺមិនខកខានទៀតនោះឡើយ ។
លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងតាមរយៈសេចក្ដីជូនដំណឹងនោះថា ការប្រកួតនឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និង២០កុម្ភៈ ដោយធ្វើនៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹករូបនេះ បានប្រាប់ឲ្យដឹងទៀតថា ការប្រកួតចែកចេញជា៣ប្រភេទ គឺប្រភេទអាយុសម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ។ ប្រភេទទី២សម្រាប់កុមារា-កុមារី អាយុចាប់ពី១២ទៅ១៣ឆ្នាំ និង ប្រភេទទី៣ សម្រាប់វ័យយុវជន យុវនារីដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ។ សម្រាប់កុមារា-កុមារីអាយុពី១០ដល់១១ឆ្នាំ វិញ្ញាសាប្រកួតមានហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែបចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ និង វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ។


វិញ្ញាសាសម្រាប់ប្រភេទអាយុចាប់ពី១២ទៅ១៣ឆ្នាំ ដែលមានចំនួន៤វិញ្ញាសានោះ គឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ ហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ។ វិញ្ញាសាសម្រាប់យុវជន យុវនារី ដែលមានចំនួន៤វិញ្ញាសាដែរនោះ គឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ២០០ម៉ែត្រ និង ហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ ។

សូមបញ្ជាក់ថា ប្រភេទកីឡាហែលទឹក សមាគម និងក្លិប ដែលខ្លាំងកន្លងមក មានសមាគមក្រសួងមហាផ្ទៃ និង ក្លិបព្រឹទ្ធាចារ្យហែម ថុន ហើយមកដល់ពេលនេះសមាគមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សមាគមខេត្តកំពង់ចាម ក៏ខ្លាំងដែរ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


