កីឡា
កាន់តែល្អ! ស្វាយរៀងខាប់លើកទី៦មានដល់៤០ក្រុមប្រកួតថ្ងៃទី២៣ខែធ្នូ
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៦ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដែលមានក្រុមចំនួន៤០បានចូលរួមប្រកួតប្រជែងក្នុងរដូវកាលថ្មីនេះ។

ក្រុមទាំង៤០ដែលសុទ្ធតែស្ថិតនៅគ្រប់ស្រុកនៃខេត្តស្វាយរៀងត្រូវបានបែងចែកជា៨ពូល ដែលក្នុង១ពូលមាន៥ក្រុម។ តាមរូបមន្តនៃការប្រកួតគឺវគ្គសន្សំពិន្ទុក្នុងពូលនៅជុំដំបូង។ បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ក្រុមដែលមានពិន្ទុច្រើនជាងគេលេខ១ និងលេខ២ក្នុងពូលនីមួយៗទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

តាមរយៈព្រឹត្តិការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ខេត្តស្វាយរៀងសំបូរធនធាន និងយុវជនដែលចូលចិត្តលេងបាល់ទាត់ដែលទាំងនេះជាសកម្មភាពដ៏សំខាន់រួមចំណែកដល់ការអភិវឌ្ឍបាល់ទាត់ក្នុងប្រទេសកម្ពុជា។

ការប្រកួតនឹងធ្វើឡើងនៅទីលានវិទ្យាល័យស្វាយរំពារ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ទៅ៕




ខាងក្រោមជាក្រុមក្នុងពូលនីមួយៗ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


