កីឡា
ក្រុមបាល់ទាត់វ័យចាស់ ស្នងការនគរបាលខេត្តកណ្តាល ឈ្នះពានរង្វាន់បាល់ទាត់ឆ្នាំ២០២១
កីឡាករ មីន សាគីរីន ពាក់លេខ៣ ជួយឲ្យក្រុមបាល់ទាត់វ័យចាស់ ស្នងការនគរបាលខេត្តកណ្តាល គ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ ខេត្តកណ្តាលប្រចាំឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់តាខ្មៅ ដោយទាត់បាល់ប៉េណាល់ទី ៣ ទល់ ១ នៅទីលានបាល់ទាត់ស្រុកកោះធំ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

រីឯក្រុមបាល់ទាត់វ័យចាស់រីករាយ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ក្នុងលទ្ធផលបច្ចេកទេស ៣ទល់០ ។
ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ ខេត្តកណ្តាល ប្រចាំឆ្នាំ២០២១វិញ លទ្ធផលបានរកឃើញក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ហើយ គឺក្រុមបាល់ទាត់យុវជនចចកកំណាចKFG ក្រោយយកឈ្នះលើក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្ត ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់ ០។ ប៉ុន្តែសម្រាប់លទ្ធផលជើងឯកនិងជើងឯករង នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំខេត្តកណ្តាលប្រចាំឆ្នាំ២០២១ នឹងបន្តរកឃើញនៅល្ងាចថ្ងៃទី ១០ខែកុម្ភៈនេះ ដែលជាការប្រកួតផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់យុវជនសាលាតម្រងទិសបាល់ទាត់ខេត្ត ប៉ះជាមួយ ក្រុមបាល់ទាត់យុវជនប៊ុន រ៉ានី ព្រែកតាដួង។



ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំខេត្តកណ្តាលប្រចាំឆ្នាំ២០២១ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៥ ខែកុម្ភៈដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នាទីលានបាល់ទាត់ស្រុកកោះធំ និង នៅមន្ទីរអប់រំកាយនិងកីឡាខេត្តកណ្តាល ដែលទាំងពីរព្រឹត្តិការណ៍នេះ មាន១៣ក្រុមចូលរួមប្រកួត៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១៩កុម្ភៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


