កីឡា
កីឡាករបរទេសក្រុមបាល់ទះវិសាខាកំពុងយល់ចិត្តគ្នាមុនលីគចាប់ផ្តើម
សមាជិកបរទេស៣រូបរបស់ក្លិបបាល់ទះវិសាខាកំពុងយល់ចិត្តគ្នាជាមួយមិត្តរួមក្រុមមុនពេលការប្រកួតលីគបាល់ទះកំពូលកម្ពុជាលើកដំបូងនាសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២៤។
លោក គាំ ស៊ានហ៊ីន គ្រូបង្វឹកបាល់ទះវិសាខាបានឲ្យដឹងថា ការបង្កើតឲ្យមានលីគបាល់ទះនេះគឺពិតជាល្អខ្លាំងមែនទែនដោយមានក្រុមអាជីព៨សុទ្ធតែខ្លាំងចូលរួមប្រកួត។ ការប្រកួតដែលមានការប្រកួតប្រជែងខ្ពស់បែបនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នាំឲ្យវិស័យបាល់ទះកម្ពុជារីកចម្រើន និងមានគុណភាពខ្ពស់។

គ្រូបង្វឹករូបនេះបានលើកឡើងថា ក្រុមអាជីពទាំង៨សុទ្ធតែខ្លាំង មានបទពិសោធច្រើន មានបច្ចេកទេសខ្ពស់ កីឡាករល្អៗ។ ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមប្រកួតលីគលើកដំបូងនេះ។ វិសាខាមានកីឡាករកម្ពុជា១១នាក់ និងកីឡាករបរទេស៣នាក់ សរុបទាំងអស់១៤នាក់ដែលត្រៀមខ្លួនប្រកួតលីគ។
លោក គាំ ស៊ានហ៊ីន បានសង្កត់ថា ៖«សម្រាប់ការប្រកួតលីគលើកទី១នេះ ក្លិបបាល់ទះវិសាខាដាក់គោលដៅយកមេដាយមាស។ យើងនឹងពង្រឹងចំណុចខ្វះកន្លែងណាឲ្យកាន់តែល្អប្រសើរ។ សំខាន់គឺមូលដ្ឋានគ្រឹះរឹងមាំ វាយសេវា ទទួលសេវា រនាំងការពារ ប្រយុទ្ធហ្នឹងគឺកន្លែងណាខ្សោយ យើងត្រូវតែបំពេញ»។
«បច្ចុប្បន្ននេះ ពួកគាត់ (កីឡាករបរទេស) បានហ្វឹកហាត់ជាមួយក្រុមមានការរីកចម្រើនច្រើន។ ពួកគាត់យល់ចិត្តគ្នាខុសពីការប្រកួតលើកមុន។ ដោយសារលើកមុន យើងយកមកដាក់បញ្ចូលគ្នាភ្លាមៗ អត់ទាន់បានយល់ចិត្តគ្នា។ ពេលនោះពួកគាត់លេងអត់យល់ចិត្តគ្នា អត់ស៊ីសង្វាក់គ្នាធ្វើឲ្យចាញ់ក្រុមព្រះសីហនុ។ ឥឡូវនេះល្អប្រសើរជាងមុន»។

ពិតណាស់ ក្រុមបាល់ទះវិសាខាបានចាញ់ក្រុមបាល់ទះនគរបាលខេត្តព្រះសីហនុដោយលទ្ធផល ២-៣ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ស សុខា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ពេលនោះ ក្រុមបាល់ទះព្រះសីហនុក៏មានកីឡាករបរទេស៣នាក់ ខណៈក្រុមវិសាខាក៏មានកីឡាករបរទេស៣នាក់ដែរ។
តាមការគ្រោងទុក ការប្រកួត«តេជោលីគ»នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា ដល់ទីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមានក្រុមបាល់ទះអាជីពចំនួន៨ចូលរួមប្រកួតរួមមានក្រុមបាល់ទះវិសាខា ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមនគរបាលព្រះសីហនុ ក្រុមនគរបាលពោធិ៍សាត់ និងក្រុមនគរបាលខេត្តកណ្តាល។

ជុំទី១ ការប្រកួតជុំសន្សំពិន្ទុ។ បន្ទាប់មកក្រុម២ទាបជាងគេត្រូវបានកាត់ចេញ ហើយក្រុមលេខ១ដល់៦ត្រូវបន្តប្រកួតសន្សំពិន្ទុជុំទី២។ ក្រោយចប់ជុំទី២ ក្រុម២មានពិន្ទុទាបជាងគេត្រូវកាត់ចេញ និងមាន៤ក្រុមឡើងទៅជុំទី៣ដែលត្រូវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រតែម្តង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា២ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


