កីឡា
ជើងឯកឃីកបុកស៊ីងជប៉ុន១១រូបនៅសង្វៀន KNOCK OUT មានម្នាក់ទើបឈ្នះ ឯម សុធី
ប្រទេសជប៉ុនមានសង្វៀនប្រដាល់ឃីកបុកស៊ីងមួយឈ្មោះ KNOCK OUT ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៦ នៅទីក្រុងតូក្យូដើម្បីជំរុញ និងអភិវឌ្ឍកីឡាឃីកបុកស៊ីងដែលមានកីឡាករមកពីប្រទេសផ្សេងៗចូលរួមប្រកួត។
នៅឆ្នាំ២០១៩ សង្វៀននេះបានបង្កើតច្បាប់ការប្រកួត២ប្រភេទផ្សេងគ្នា។ ច្បាប់ទី១គឺ Knock Out-Red ដែលអនុញ្ញាតឲ្យប្រើ កែង កណ្តាប់ដៃ និងកាច់ផ្តួល។ ច្បាប់ទី២គឺ Knock Out Black អនុញ្ញាប្រើក្បាច់ដូច K-1 ដែរដោយ ប្រើជើងទាត់ កណ្តាប់ដៃ និងជង្គង់ (ជង្គង់ពីចម្ងាយ ឬជង្គង់ហោះ) ប៉ុន្តែការអោបឡើងជង្គង់ កែង និងកាច់ផ្តួល ត្រូវបានហាមឃាត់។
ព្រឹត្តិការណ៍លើកទី១ឈ្មោះ Knock Out Vol.0) នៅសង្វៀន Tokyo Dome City Hall កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ដែលមានកីឡាករជប៉ុន Genji Umeno ប៉ះកីឡាករថៃ Sirimongkol ជាគូឯក ហើយជើងខ្លាំងមិនដែលចាញ់ជប៉ុន Tenshin Nasukawa ប៉ះកីឡាករថៃ Wanchalong។ ពេលនោះ Tenshin បានផ្តួលកីឡាករថៃសន្លប់ក្នុងទឹកទី១។
រហូតដល់បច្ចុប្បន្នមានកីឡាករជប៉ុន១១រូប និងកីឡាករថៃ១រូបកំពុងគ្រប់គ្រងខ្សែក្រវាត់ទៅតាមប្រភេទទម្ងន់ និងជំនាញរៀងៗខ្លួននៅសង្វៀនមួយនេះ។
- កីឡាករ Bazooka Koki ជើងឯកទម្ងន់ Super Lightweight (៦៥គក) ច្បាប់ Red
- កីឡាករ Yota Shigemori ជើងឯកទម្ងន់ Lightweight (៦២.៥គក) ច្បាប់ Red
- កីឡាករ Eisaku Ogasawara ជើងឯកទម្ងន់ Featherweight (៥៧.៥គក) ច្បាប់ Red
- កីឡាករ Hikaru Furumaru ជើងឯកទម្ងន់ Super Bantamweight (៥៥គក) ច្បាប់ Red
- កីឡាករ Riku Otsu ជើងឯកទម្ងន់ Bantamweight (៥៣.៥គក) ច្បាប់ Red
- កីឡាករ Kaito Ono ជើងឯកទម្ងន់ Super Welterweight (៧០គក) ច្បាប់ Black
- កីឡាករ Ryotaro ជើងឯកទម្ងន់ Welterweight (៦៧.៥គក) ច្បាប់ Black
- កីឡាករ Chihiro Suzuki ជើងឯកទម្ងន់ Super Lightweight (៦៥គក) ច្បាប់ Black
- កីឡាករ Taimu Hisai ជើងឯកទម្ងន់ Lightweight (៦២.៥គក) ច្បាប់ Black
- កីឡាករ Ryusei ជើងឯកទម្ងន់ Featherweight (៥៧.៥គក) ច្បាប់ Black
- កីឡាករ Seiya Furuki ជើងឯកទម្ងន់ Super Bantamweight (៥៥គក) ច្បាប់ Black
អ្វីដែលគួរឲ្យកត់សំគាល់ កីឡាករជប៉ុន Taimu Hisai ជាជើងឯកទម្ងន់ Lightweight (៦២.៥គក) ទើបតែបានប្រកួតឈ្នះកីឡាករកម្ពុជា រតនៈ សុធី (ឯម សុធី) កាលពីចុងសប្តាហ៍កន្លងទៅនេះ។ រូបគេពិតជាមានជំនាញឃីកបុកស៊ីងពិតប្រាកដណាស់ដោយមានកណ្តាប់ដៃ ទាត់ និងជង្គង់ហោះដែលជាជំនាញសំខាន់ក្នុងឃីកបុកស៊ីង៕








អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


