កីឡា
ការប្រកួតពានសម្តេចតេជោថ្នាក់ជាតិមាន៤គូចាប់ផ្តើមថ្ងៃនេះ
ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ វគ្គ១៦ក្រុមជើងទី១ ថ្ងៃទី១០ ខែមករានេះ មានការប្រកួត៤គូនៅ៤ទីលានផ្សេងគ្នាផ្សាយផ្ទាល់តាម BTV Cambodia។

ម៉ោង ៣ៈ៣០នាទី មាន៣គូ
-ខេត្តត្បូងឃ្មុំ vs ភ្នំពេញក្រោន នៅទីលាន វិទ្យាល័យ ប៊ុនរ៉ានី ហ៊៊ុនសែន មេមត់
-ខេត្តកំពង់ចាម vs វិសាខា នៅទីលាន វិទ្យាល័យព្រះសីហនុ
-អង្គរសុីធី អេហ្វសុី vs អាយអេសអាយ ដង្កោនសែនជ័យ នៅកីឡដ្ឋានហនុមាន
ម៉ោង ៦ល្ងាច មាន១គូ
-ព្រះខ័នរាជស្វាយរៀង vs ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង

ចំពោះក្រុមខេត្តទាំង៣ ដែលបានឈានដល់វគ្គថ្នាក់ជាតិនេះសុទ្ធតែធ្វើបានល្អការពីប្រកួតថ្នាក់ខេត្ត។ ក្រុមខេត្តកំពង់ចាម ជាម្ចាស់ជើងឯកពានសម្តេចតេជោថ្នាក់ខេត្ត ខណៈក្រុមខេត្តត្បូងឃ្មុំ ជាជើងឯករង ហើយក្រុមខេត្តបន្ទាយមានជ័យជាក្រុមលេខ៣បានទម្លាក់ក្រុមខេត្តកំពង់ធំក្នុងវគ្គជម្រុះថ្នាក់ជាតិ។

សម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោថ្នាក់ជាតិឆ្នាំនេះអនុញ្ញាតឲ្យក្រុមនីមួយៗដាក់កីឡាករបរទេសចូលលេងបាន៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


