កីឡា
ចប់សប្តាហ៍ទី១ ក្រុមវិសាខាឈរលើកំពូលតារាងបាល់ទះតេជោលីគ
ការប្រកួតបាល់ទះលីគកំពូលកម្ពុជា ហៅកាត់«តេជោលីគ»រដូវកាលដំបូងបានចប់សប្តាហ៍ទី១ដោយក្រុមខ្លាំងវិសាខាបានឈរលើកំពូលតារាងពិន្ទុ បន្ទាប់ពីធ្វើបានល្អជាងគេក្នុងចំណោមការប្រកួតទាំងពីរលើក។
នៅថ្ងៃទី១ ក្រុមវិសាខាបានយកឈ្នះក្រុមនគរបាលខេត្តកណ្តាល ដោយលទ្ធផល ៣-០ (ពិន្ទុ ២៥-១៤, ២៥-១៨ និង២៥-១២)។ ការប្រកួតថ្ងៃទី២ វិសាខាបានយកឈ្នះក្រុមនគរបាលខេត្តពោធិ៍សាត់ដោយលទ្ធផល ៣-០ (ពិន្ទុ ២៥-១៦, ២៥-២៣ និង ២៥-១២)។ តាមរយៈលទ្ធផលទាំងពីរលើកដែលមានគ្រាប់បាល់ចំណេញច្រើនជាងគេរុញច្រានឲ្យវិសាខាបានឈរលើកំពូលតារាង។

ក្រុមដែលមិនទាន់ស្គាល់បរាជ័យដូចវិសាខាគឺ បញ្ជាការដ្ឋានអង្គរ និងក្រសួងមហាផ្ទៃដែលឈ្នះពីរប្រកួតដូចគ្នា។ ក្រុមនគរបាលខេត្តព្រះសីហនុជាក្រុមមកពីខេត្តដែលធ្វើបានល្អជាង បន្ទាប់ពីឆ្លងកាត់កាត់២ប្រកួតឈ្នះ១ប្រកួត និងចាញ់១ប្រកួត ដោយកំពុងឈរលេខ៤ក្នុងតារាងពិន្ទុ។
ដោយឡែក ក្រុមធ្វើមិនសូវបានល្អដោយត្រូវបានដៃគូរកបានពិន្ទុច្រើនគ្រាប់ និងរកបានពិន្ទុពីដៃគូបានតិចគឺក្រុមនគរបាលខេត្តកណ្តាលស្ថិតនៅចំណាត់ថ្នាក់លេខ៨ (បាតតារាង) និងក្រុមនគរបាលខេត្តពោធិ៍សាត់ស្ថិតនៅចំណាត់ថ្នាក់លេខ៧។
សូមបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតវិលជុំសន្សំពិន្ទុ ក្រុមលេខ៧ និងលេខ៨ត្រូវកាត់ចោល ខណៈ៦ក្រុមខាងលើនឹងបន្តទៅប្រកួតវិលជុំសន្សំពិន្ទុលើកទី២។

លទ្ធផលថ្ងៃទី២ ទី១៤ ខែមករា ឆ្នាំ២ឥ២៤
- បញ្ជាការដ្ឋានអង្គរក្ស ៣-១ កងពលធំអន្តរាគមន៍លេខ៣
- ក្រសួងមហាផ្ទៃ ៣-១ នគរបាលរាជធានីភ្នំពេញ
- នគរបាលខេត្តកណ្តាល ០-៣ នគរបាលព្រះសីហនុ
- វិសាខា ៣-០ នគរបាលពោធិ៍សាត់
លទ្ធផលថ្ងៃទី១ ទី១៣ ខែមករា ឆ្នាំ២០២៤
- បញ្ជាការដ្ឋានអង្គរក្ស ៣-0 នគរបាលព្រះសីហនុ
- ក្រសួងមហាផ្ទៃ ៣-១ នគរបាលពោធិ៍សាត់
- វិសាខា ៣-០ នគរបាលខេត្តកណ្តាល
- កងពលធំអន្តរាគមន៍លេខ៣ ២-៣ នគរបាលរាជធានីភ្នំពេញ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


