កីឡា
កំពុងមានកំណត់ត្រាល្អជាងគេ តើក្រុមណាអាចបញ្ឈប់វិសាខាក្នុងតេជោលីគ?
ក្រុមបាល់ទះវិសាខាកំពុងក្លាយជាក្រុមដែលមានកំណត់ត្រាល្អជាងគេសម្រាប់ការប្រកួត៣លើកកន្លងមកក្នុងការប្រកួតបាល់ទះតេជោលីគរដូវកាលទី១ស្ថិតក្នុងសប្តាហ៍ទី២។
ឆ្លងកាត់ការប្រកួត៣លើកកន្លងមក គ្មានក្រុមណាមួយដែលអាចយកឈ្នះលើក្រុមវិសាខាឡើយ សូម្បីតែ១សិតក៏មិនទាន់ចាញ់ផង។ ការប្រកួតលើកទី១ វិសាខាបានយកឈ្នះនគរបាលខេត្តកណ្តាល ដោយលទ្ធផល ៣-០ (២៥-១៤, ២៥-១៨ និង ២៥-១២)។

ការប្រកួតទី២ វិសាខា បានយកឈ្នះក្រុមនគរបាលខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-០ (២៥-១៦, ២៥-២៣ និង២៥-១២) ហើយការប្រកួតលើកទី៣កាលពីថ្ងៃសុក្រម្សិលមិញនេះ វិសាខាបានយកឈ្នះក្រុមនគរបាលខេត្តព្រះសីហនុ ៣-០ (២៥-១៣, ២៥-១៩ និង ២៥-១៨)។
ងាកទៅមើលក្រុមខ្លាំងផ្សេងៗទៀត ថ្វីបើបានយកឈ្នះដៃគូមែន ប៉ុន្តែក៏មានចាញ់សិតខ្លះដែរ។ ក្នុងនោះ ក្រសួងមហាផ្ទៃប្រកួតលើកទី១បានឈ្នះនគរបាលខេត្តពោធិ៍សាត់ ៣-១, ប្រកួតលើកទីបានឈ្នះនគរបាលរាជធានីភ្នំពេញ ៣-១ និងប្រកួតលើកទី៣ បានចាញ់បញ្ជាការដ្ឋានអង្គរក្ស ១-៣។
ក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះទាំង៣ប្រកួតគឺប្រកួតលើកទី១ឈ្នះនគរបាលខេត្តព្រះសីហនុ ៣-០, ប្រកួតលើកទី២ឈ្នះកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-១ និងប្រកួតលើកទី៣ ឈ្នះក្រសួងមហាផ្ទៃ ៣-១។ ក្នុងចំណោមក្នុងទាំង៣ប្រកួត បញ្ជាការដ្ឋានអង្គរក្សចាញ់២សិត។

ចំណែកក្រុមផ្សេងៗទៀត សុទ្ធតែចាញ់ និងឈ្នះ ដូច្នេះមានតែវិសាខាតែមួយគត់ដែលមានកំណត់ត្រាល្អជាងគេក្នុងចំណោម៣ប្រកួតកន្លងទៅ។ វេលាម៉ោង១រសៀល ថ្ងៃសៅរ៍ ទី២០ ខែមករានេះ វិសាខា ប៉ះ នគរបាលរាជធានីភ្នំពេញ និងថ្ងៃស្អែក អាទិត្យ ទី២១ ខែមករា ប៉ះ កងពលធំអន្តរាគមន៍លេខ៣។
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
- នគរបាលខេត្តកណ្តាល ០-៣ កងពលធំអន្តរាគមន៍លេខ៣
- ក្រសួងមហាផ្ទៃ ១-៣ បញ្ជាការដ្ឋានអង្គរក្ស
- នគរបាលខេត្តពោធិ៍សាត់ ០-៣ នគរបាលរាជធានីភ្នំពេញ
- វិសាខា ៣-០ នគរបាលខេត្តព្រះសីហនុ
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤
- បញ្ជាការដ្ឋានអង្គរក្ស ៣-១ កងពលធំអន្តរាគមន៍លេខ៣
- ក្រសួងមហាផ្ទៃ ៣-១ នគរបាលរាជធានីភ្នំពេញ
- នគរបាលខេត្តកណ្តាល ០-៣ នគរបាលខេត្តព្រះសីហនុ
- វិសាខា ៣-០ នគរបាលខេត្តពោធិ៍សាត់
ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
- បញ្ជាការដ្ឋានអង្គរក្ស ៣-0 នគរបាលខេត្តព្រះសីហនុ
- ក្រសួងមហាផ្ទៃ ៣-១ នគរបាលខេត្តពោធិ៍សាត់
- វិសាខា ៣-០ នគរបាលខេត្តកណ្តាល
- កងពលធំអន្តរាគមន៍លេខ៣ ២-៣ នគរបាលរាជធានីភ្នំពេញ
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៨ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


